នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ដែលជាផលិតផលស្ទុបទុកចំនួន ២កន្លែង សមត្ថកិច្ច រកឃើញថា ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ សាខា ក.ប.ប. រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ដឹកនាំដោយ លោក ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ កម្លាំងមន្ត្រីជំនាញបានខិតខំអនុវត្តតួនាទី របស់ ខ្លួនស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌ ទួលគោក និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង ៣ខាងលើ ត្រូវបានមន្ត្រីយើងរកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិ ជាធរមាននោះទេ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានដកយកសំណាក គំរូមួយ ចំនួនពី ទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញ ទាំងនោះ៕
ដោយ ៖ ភារ៉ា