សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរនារី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូល រួម ចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមា ជិកា នៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី និង បុគ្គ លិក និងស្រ្តីផ្នែក សេវាកម្សាន្ត ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ១.០០០នាក់ ដើម្បីអបអរ សាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រី ក្នុង បរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅក្រសួងកិច្ចកានារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តី នឹករលឹក ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា និង ជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ ដែល បានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសសើរដល់នារីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បានចូល រួម ចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន ផ្តាំផ្ញើដល់នារីទាំងអស់ត្រូវ ចូលរួមថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែ ពង្រឹងសមត្ថភាពខ្លួន ឯងទាំងចំណេះដឹង និងជំនាញ ជាពិសេស ពាក់ព័ន្ធ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅក្នុង យុគ្គ ឌីជីថលនេះ សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ហើយ ត្រូវ បន្ត រក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបាន គង់វង្ស។

គួររំលឹកផងដែរថា ៖ ទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និង ភាព ចាំបាច់ នៃការ លើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុង យុគ សម័យឌីជីថល ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំង ឱកាស ពេញលេញ ក្នុងការទទួលបានជម្រើស និង ភាពជាតំណាងប្រកប ដោយសក្តា នុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន ។

នៅក្នុងកម្មវិធីនោះផងដែរ បុគ្គលិក និងស្រ្តីផ្នែកសេវាកម្សាន្តក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ជាង ៤០០នាក់ ក្នុងម្នាក់ៗទទួលបានថិវិកា ១០ម៉ឺនរៀល អាវយឺត ១ សាប៊ូ ២ដុំ និង ផលិត ផលរ៉េវ៉ាឡន ១ឃីត ។ ចំណែកឯមន្ត្រីរាជការនៃក្រសួងកិច្ចការនារី ជាង ៥០០នាក់ ក៏ទទួល បានការហូបអាហារ សាមគ្គីរួមគ្នាផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner