សម្រាលទោសមហាសេដ្ឋីវៀតណាម Do Anh Dung

ហាណូយ៖ ព្រះរាជអាជ្ញា កាលពីថ្ងៃសុក្រ បានស្នើឲ្យសម្រាលទោស លើមហាសេដ្ឋីអចលនទ្រព្យវៀតណាម លោក Do Anh Dung ករណីឆបោក ប្រាក់៣៥០លានដុល្លារ។

ថ្មីៗនេះ តុលាការវៀតណាមបានបើកសវនាការកាត់ទោស លោក Do Anh Dung ដែលរងការចោទប្រកាន់ថា បានបោកប្រាស់អ្នកវិនិយោគរាប់ពាន់នាក់ ទាក់ទងនឹងប័ណ្ណបំណុល។ លោក ត្រូវបានគេដឹងថា ជាប្រធានក្រុមហ៊ុន Tan Hoang Minh ដែលមានលក់អាផាតមិន ប្រណីតៗ។

លោកត្រូវបានបញ្ជូនទៅកាត់ទោសនៅតុលាការ ក្នុងទីក្រុងហាណូយ រួមជាមួយកូនប្រុស ឈ្មោះ Do Hoang Viet និងមនុស្ស ១៣ នាក់ផ្សេងទៀត។ ការកាត់ក្តីនេះ អាចនឹងមានរយៈពេល ប្រហែល៣ សប្តាហ៍។

បើតាមទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយថា ព្រះរាជអាជ្ញាបានផ្តល់អនុសាសន៍ឱ្យកាត់បន្ថយទោស លើរូបលោក និងកូនប្រុស ក្នុងនោះ សម្រាប់លោក Do Anh Dung បន្ថយការជាប់គុកពី ៩ទៅ១០ឆ្នាំ មកពី៨ ទៅ៩ឆ្នាំវិញ ហើយកូនប្រុសរបស់លោក បន្ថយពី ៥ទៅ៦ឆ្នាំ មកពី៤ ទៅ៥ឆ្នាំ វិញ។

ព្រះរាជអាជ្ញាលើកហេតុផលថា លោក Dung និងកូនប្រុសបានសហការជាមួយអ្នកស៊ើបអង្កេត ហើយបានប្រគល់ប្រាក់ដែលយកពីអ្នកវិនិយោគ មកវិញ នាំឲ្យបន្ថយកំហឹង របស់ជនរងគ្រោះ។

នេះគឺជាសំណុំរឿងឧក្រិដ្ឋកម្មថ្មីមួយទៀត របស់ប្រទេសកុម្មុយនិស្តមួយនេះ ដែលកំពុងផ្តោតចាត់វិធានការ លើមេដឹកនាំអាជីវកម្ម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner