រយៈពេលជាង ៦ខែប៉ុណ្ណោះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដាក់ចេញគោលនយោបាយ និងវិធានការគន្លឹះ ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បានរបស់ប្រជាជន

(ខេត្តកណ្តាល)៖ ក្នុងរយៈពេលជាង ៦ខែប៉ុណ្ណោះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្រៅពីបានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ក៏បានដាក់ចេញសម្រាប់អនុវត្តភ្លាមៗតាំងពីដើមនីតិកាល នូវគោលនយោបាយអាទិភាពចំនួន ៦ និង វិធានការគន្លឹះចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល នាថ្ងៃទី ២២ ខែមីនាឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់គ្រប់រូប នៃគណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវជ័យជម្នះទាំងស្រុង ពោលគឺ ទទួលបានអាសនៈ ចំនួន ៥/៥ អាសនៈ តែម្តង សម្រាប់ភូមិភាគ ៣ ក្នុងខេត្តកណ្តាល ក៏ដូចជាបានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ធ្វើជាប្រធានព្រឹទ្ធសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមក ដល់ពេលនេះ មានរយៈពេល ២៦ឆ្នាំហើយ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ខិតខំបំពេញបេសកកម្ម បម្រើជាតិ និង ប្រជាជន យ៉ាងសកម្មបំផុត ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និង ប្រជាជន សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner