ប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង

កំពង់ធំ:ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានលេខាធិការដ្ឋានសមាគម  និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង កាលពីថ្ងៃសុក្របានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់តួនាទីភារកិច្ចថ្មី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។

លោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុវជនកម្ពុជាស្រុកស្ទោង ។

ក្នុងកម្មវិធីនេះឧត្តមសេនីយ៍ត្រី ង៉ាង ស បានណែនាំដល់ប្រធានសមាគមថ្មីត្រូវអនុវត្តតួនាទីភារកិច្ចនិងដឹកនាំអង្គភាពក៏ដូចជាសមាគមប្រកបដោយស្មារតីទទួលខុសត្រូវ។
លោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាស្រុកស្ទោង បានណែនាំដល់ប្រធានសមាគមអតីយុទ្ធជនកម្ពុជាស្រុកស្ទោង និងសាខាទាំងអស់ ត្រូវបង្កើនការចិត្តទុកដាក់ថែមទៀតលើជីវភាព និងសុខទុក្ខ អតីតយុទ្ធជននៅតាមមូលដ្ឋាន ដោយមិនត្រូវបានសមាគមអតីតយុទ្ធជនណាម្នាក់ ឬគ្រួសារណាមួយមិនបាន ខ្វះការយកចិត្តទុក្ខដាក់នោះឡើយ៕
ដោយៈ ប៊ុន រដ្ឋា

ads banner