សាខា និងឣនុសាខា បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសាដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

កំពង់ធំ: លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមជាមួយលោកស្រីអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក កាលពីថ្ងៃទី២២ ខែមីនាមបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់សាខា និងឣនុសាខា ទៅចែកជូនដល់គ្រួសារលោកអ៊ុ អូក អៀក អាយុ៦៦ឆ្នាំ  ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មូលហេតុឆ្លងចរន្តអគ្គិសនី ដែលមានទីលំនៅក្នុងភូមិគ្រួស ឃុំដូង  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ឡេង សុឃីម បាននាំនូវប្រសាសន៍របស់ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសឯកឧត្តមតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ។

គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងរួមមាន៖  អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ  ទឹកត្រី១យួរ ទឹកស៊ីអីវ០១យូរ ឃីត០១កញ្ចប់ តង់០១ កន្ទេល០១ ឆ្នាំង០២  និងថវិកាមួយចំនួន៤០ ម៉ឺនរៀល។ ក្នុងនោះសម្ភារអនុសាខារួមមាន៖អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សម្ភារផ្ទះបាយ១ឆុត និងថវិកាមួយចំនួន៕
ដោយៈ ប៊ុន រដ្ឋា

ads banner