មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅស្រុកសណ្ដាន់

(កំពង់ធំ): មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA កាលពីថ្ងៃទី២២ ខែមីនានបានបេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

ពិធីនេះចូលរួមដោយលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី លោកស្រី ស៊ូ ផារិន ប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ឡាក់ សៅចាន់អភិបាលរងស្រុកសណ្ដាន់ ។ពិធីប្រព្រឹត្តទៅនៅពីរកន្លែងដាច់ដោយឡែកពីគ្នា។ពេលព្រឹកស្ថិតបរិវេណវត្តងន ឃុំងននិងរសៀលនៅបរិវេណវត្តទឹកខ្មៅ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

សូមបញ្ជាក់ថា វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅស្រុកសណ្ដាន់ មានការសម្របសម្រួល និងធ្វើបទបង្ហាញពីលោកស្រី ស៊ូ ផារិន ប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ៕
ដោយៈ ប៊ុន រដ្ឋា

ads banner