សិស្ស-និស្សិត ២៥០នាក់ នៅខេត្តកំពត ទទួលបានការបញ្ជ្រាបចំណេះដឹង បន្ថែមផ្នែកសុខភាព ពីកាកបាទក្រហមកម្ពុជា

(កំពត)៖ និស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេស តេជោសែនកំពត និងសិស្សមកពីវិទ្យាល័យ មិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ប្រមាណ ២៥០នាក់ បានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី សុខភាពមាតា ទារក និងកុមារ ការថែទាំសុខភាពបឋម និងអាហារូបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ។

លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញ បញ្ជាក់អំពីប្រវត្តិកំណើតនៃកាកបាទក្រហមកម្ពុជា សារបាន ឥស្សរជនឆ្នើមថ្នាក់ជាតិគោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិឆ្លើយតាបមេរោគអេដស៍ គោរមងារឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជា ។ អំពីសុខភាពមាតា ទារក និងកុមារ ក្រៅពីបង្ហាញពី ស្ថានភាពសុខភាពមាតាទារក និងកុមារនៅ ក្នុងប្រទេសកម្ពុជា លោកជំទាវបានបញ្ជាក់ពីចំណេះដឹងគន្លឹះទាក់ទងនឹងការថែទាំសុខភាពចំពោះស្ត្រី ជំងឺ មហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ មូលហេតុដែលបង្កឱ្យមានជំងឺ កដូចជាវិធីបង្កាជំងឺនេះផងដែរ ។

លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីការថែទាំសុខភាពបឋម ក៏ដូចជាគោលបំណងនៃការថែទាំសុខភាពបឋម ។ អំពីអាហារូបត្ថម្ភ លោកបណ្ឌិតបានបង្ហាញពីសមាសធាតុ អាហារូបត្ថម្ភ ដែលមានអាហារឋាមពល អាហារ សាងសង់ និងអាហារការពារ ។

អាហារូបត្ថម្ភគឺជាផ្នែកមួយដ៏សំខាន់នៃសុខភាព និងការអភិវឌ្ឍន៍ ។ អាហារូបត្ថម្ភ កាន់តែ ប្រសើរ ការលើកកម្ពស់សុខភាពទារក កុមារ និងមាតា កាន់តែបានប្រសើរដែរ ឯប្រព័ន្ធ ការពារ រាងកាយក៏កាន់តែ រឹងមាំ, ធ្វើអោយការមានផ្ទៃពោះ និងការសម្រាលកូន ប្រកប ដោយ សុវត្ថិភាព, កាត់បន្ថយហានិភ័យចំពោះ ជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម និងជំងឺបេះដូងសរសៃឈាម និងធ្វើឱ្យមានអាយុវែង ។ កុមារ មានសុខភាពល្អ រៀនកាន់តែប្រសើរ ។

មានស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីមានកូនតូចនៅភូមិកូនសត្វ ឃ្មុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ប្រមាណ ៣០នាក់ បានចូលរួមស្តាប់ពិធីអប់រំផ្សព្វផ្សាយស្តីពី សុខភាពមាតា ទារក និងកុមារ កាថែទាំសុខភាពបឋម និងអាហារូបត្ថម្ភ ដែលធ្វើដោយកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល សហការជាមួយក្រុមការងារ ឥស្សរជន ឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាខេត្តកំពត ។

ស្របពេលធ្វើសកម្មភាពនៅក្នុងស្រុកទឹកឈូ នៃខេត្តកំពតនេះដែរ ក្រុមការងារ បានបន្ត សួរសុខ ទុក្ខ ដោយបាននាំយកបណ្តាំផ្ញើ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះស្ត្រីកូនខ្ចី២គ្រួសារ និងគ្រួសាររងគ្រោះដោយសារជំងឺ អេដស៍ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner