បាញ់ប្រហារនៅ Concert ក្នុងក្រុងមូស្គូ អ្នកស្លាប់កើនដល់៩៣នាក់, ចាប់ខ្លួនមនុស្ស១១នាក់

គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ចំនួនអ្នកស្លាប់កើនដល់៩៣នាក់ ក្នុងករណីបាញ់ប្រហារភេរវកម្មយ៉ាងកក្រើកនៅរុស្ស៉ី ខណៈមនុស្សសរុប១១នាក់ត្រូវបានចាប់ខ្លួន រួមមានខ្មាន់កាំភ្លើងទាំង៤នាក់។

ប្រធានទីភ្នាក់ងារសន្តិសុខរុស្ស៉ី FBS បានជូនដំណឹងទៅកាន់ប្រធានាធិបតីរុស្ស៉ី អំពីការឃាត់ខ្លួននេះ។ ទន្ទឹមនេះ គណៈកម្មាធិការស៉ើបអង្កេតរុស្ស៉ីបានព្រមានថា តួលេខអ្នកស្លាប់ អាចនឹងបន្តកើនថែមទៀត។

គួររម្លឹកថា កាលពីថ្ងៃថ្ងៃសុក្រ ខ្មាន់កាំភ្លើងបានស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំ ចូលទៅក្នុងអគារប្រគុំតន្រ្តី ហើយបើកការបាញ់ប្រហារ ដោយការគប់គ្រាប់បែកដៃ ឬបំផ្ទុះគ្រាប់បែក។ ភ្លាមៗ អគ្គីភ័យបានរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងសាលប្រគុំតន្ត្រី ខណៈដែលផ្សែងហុយពេញអគារ ហើយអ្នកទស្សនាបានប្រញាប់ប្រញាល់ ទៅកាន់ច្រកចេញ ជាបន្ទាន់។

អាជ្ញាធរបានសង្ស័យថា ជាស្នាដៃរបស់ពួកភេរវករ។ រីឯ ក្រុមរដ្ឋឥស្លាម IS បាននិយាយថា ក្រុមយុទ្ធជនរបស់ខ្លួន ជាអ្នកវាយប្រហារ។

កាលពីដើមខែនេះ ស្ថានទូតអាមេរិកប្រចាំរុស្ស៊ីបាននិយាយថា ខ្លួនកំពុងតាមដានរបាយការណ៍ដែលថា «ពួកជ្រុលនិយម» រៀបចំផែនការកំណត់គោលដៅ វាយប្រហារនៅកន្លែងប្រមូលផ្តុំ ក្នុងទីក្រុងមូស្គូ រួមទាំង ការប្រគុំតន្ត្រីផងដែរ។

គួររម្លឹកថា កាលពីឆ្នាំ ២០០២ មានការប៉ះទង្គិចរវាងកងកម្លាំងរុស្ស៊ី និងក្រុមសកម្មប្រយុទ្ធ រំដោះចំណាប់ខ្មាំង ស្លាប់មនុស្ស ១៣០នាក់ នៅក្រុងមូស្គូ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner