សាខាសមាគម ខ្មែរ-ចិន ខេត្តបាត់ដំបង ធ្វើសន្និ បាតបូកសរុបលទ្ធផលការងារ អាណត្តិទី៤ និង បោះឆ្នោតជ្រើសរើសថា្នក់ដឹកនាំសាខាដើម្បីដឹក នាំអាណត្តិទី៥ ថ្មីបន្ត (ឆ្នាំ២០១៩-ឆ្នាំ២០២៥)

អត្ថបទដោយ៖
Kien Sereyvuth

សន្និបាតបូកសរុបនូវលទ្ធផលការងារសម្រាប់អាណត្តិទី៤កន្លងទៅនិងដើម្បីជ្រើសរើសថ្នាក់ដឹក នាំ ប្រធានសាខាសមាគមខ្មែរ-ចិនខេត្តបាត់ដំបង សម្រាប់ដឹកនាំអាណត្តិទី៥ថ្មី ដែលមានរយៈពេលចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំផ២០២៥ បានប្រព្រឹត្ត ទៅនៅក្នុងបរិវេណសាលារៀនចិនលាង ហ៊ួរ។ពិធីនេះបានប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃទី៧ ខែកក្កដានេះក្រោមអធិបតីភាព ឯ.ឧ ងួន  រតនៈ  អ ភិបាលខេត្ត បាត់ដំបង, ឯ.ឧ ច័ន្ទ សុផល ជាអ្នកតំណាងរាស្ត្រ
មណ្ឌលខេត្តបាត់ដំបង, ឯ.ឧ អ៊ុយ រី ប្រធានក្រុម ប្រឹក្សាខេត្ត,ឯ.ឧអ្នកឧកញ៉ា ភួ ពុយ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានសភាពាណិ ជ្ជកម្មខេត្ត, ឯ.ឧ បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគ ណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងមានការអញ្ចើញចូលរួមពី ឯ.ឧ លោកជំទាវ លោកឧកញ៉ា  លោក  លោកស្រី ដែលជាសមាជិក-សមាជិកាសាខាសមាគម សរុបចំនួន១៦៤នាក់ ។

      អង្គសន្និបាតនេះ មានគោលបំណងនិងផ្តោតសំខាន់ ដើម្បីធ្វើការអនុម័តនូវរបាយការណ៍សកម្ម ភាពការងារ និង របាយការណ៍ហិរញ្ញវត្ថុរបស់សា ខាសមាគមខ្មែរ-ចិន ខេត្តបាត់ដំបង នៅក្នុងអាណ ត្តិទី៤កន្លងមក។  និងដើម្បីធ្វើការបោះឆ្នោតជ្រើស រើសថ្នាក់ដឹកនាំប្រធានសាខាថ្មីរបស់សមាគមខ្មែរ-ចិន ខេត្តបាត់ដំបង ដើម្បីបន្តអាណត្តិទី៥ថ្មីនេះ។
 
     ឯ.ឧបណ្ឌិត  ប៊ុត  គឹមស៊ាន  ដែលជាប្រធាននៃអង្គសន្និបាត បានរៀបចំនូវដំណើរការបោះឆ្នោតជ្រើសរើសសមាសភាពដើម្បីឈរឺមោះបោះឆ្នោតជ្រើសរើសនូវថ្នាក់ដឹកនាំសាខាសមាគម ខ្មែរ-ចិនខេត្ត សម្រាប់អាណត្តិទី៥ របស់ខ្លួន ចំនួន៤រូប។
ក្នុងនោះជាលទ្ធផលនៃការបោះឆ្នោត សម្រេចឯក ភាពជា ឯកឆន្ទបានជ្រើសរើស លោកឧកញ៉ា លឹម ទាឡេង ជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាខាសមា គ មខ្មែរ-ចិនខេត្ត។លោក  ភួ  ប៉ូយ ជាប្រធាន ប្រតិបត្តិនៃសាខាសមាគម លោក អ៉ឹង  គឹមលី ជាហិរញ្ញិក និង លោក  តាន់ អេង  ជាលេខាធិការ និងសមាជិក -សមាជិកា ចំនួន០៦រូបទៀត ជាសមាជិករបស់សាខាសមាគមខ្មែរ-ចិន ខេត្តបាត់ដំបង  ក្នុងអាណត្តិទី៥ នេះផងដែរ។

      ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះនិង ក្នុងនាមរដ្ឋបាលខេត្ត ឯ.ឧ ងួន រតនៈអភិបាលខេ ត្ត បាត់ដំបង ក៏បានសម្តែង នូវ ការអបអរសាទ ចំ ពោះសមិទ្ធផលការងាររបស់សាខាសមាគមខ្មែរ-ចិន អាណត្តិទី៤កន្លងមកនិងអបអរសាទរចំពោះថ្នាក់ដឹកនាំទាំងអស់ របស់សាខាសមាគមខ្មែរ-ចិនទាំងក្នុងអាណត្តិចាស់និងអាណត្តិទី៥ ដែលមាន លោកឧកញ៉ា លឹម ទាឡេង ជាប្រធានក្រុមប្រឹក្សាភិបាល, លោក ភួ ប៉ូយ  ជាប្រធានក្រុមប្រតិបត្តិនៃសាខាសមាគម ដើម្បីរួមសាមគ្គីគ្នា ក្នុងការដឹកនាំ សមាគមជាបន្តទៀតសម្រាប់អាណត្តិថ្មីរបស់ខ្លួន និងដើម្បីឲ្យសមស្របនិងឆ្លើយតបតាមលក្ខន្តិកៈសមាគមដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃកន្លងមក ឲ្យបានល្អប្រសើរ និងមានតម្លាភាព គ ណនេយ្យភាព ចំពោះសមាជិក សមាជិកា និងពីម្ចាស់អំណោយនានា ដែលបានជួយជ្រោមជ្រែងមកសមាគម ដើម្បីធ្វើឲ្យមានការរីកចម្រើនជាបន្តទៀត ទៅថ្ងៃអនាគត។ ឯ.ឧ បានថ្លែងឲ្យដឹងផងដែរថា៖ជាការពិតណាស់សាខាសមាគមខ្មែរ-ចិនខេត្តបាត់ដំបង ជាអង្គការសង្គមស៊ីវិលមួយដែល បង្កើតឡើងដោយបងប្អូន ខ្មែរ-ចិន ហើយបានចុះ បញ្ជីត្រឹមត្រូវតាមច្បាប់នៃកម្ពុជា និង បានតម្កល់នៅក្រសួង មហាផ្ទៃ ដើម្បីបំរើ បងប្អូន កូនចៅ ចិន និងទាក់ទាញអ្នកវិនិយោគឲ្យមកអភិវឌ្ឍ នៅក្នុងខេត្តបាត់ដំបងកន្លងមក។និងដោយឡែកនៅទូទាំ ងប្រទេសកម្ពុជាយើងផងដែរ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រកម្ពុជា៕
 
     ថ្លែងនៅក្នុងអង្គសន្និបាតរបស់សាខាសមាគមខ្មែរ-ចិនខេត្តបាត់ដំបង និងការប្រព្រឹត្តទៅនៃការ បោះឆ្នោតជ្រើសប្រធានសាខាដើម្បីបន្តការដឹកនាំសម្រាប់អាណត្តិទី៥របស់ខ្លួននេះ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះ
សាខា សមាគមខ្មែរ-ចិន ខេត្តបាត់ដំបងកន្លងមកដែលបានដើរតួនាទីយ៉ាងសំខាន់នូវក្នុងការសម្របសម្រួលកិច្ច ការងារសង្គមកិច្ច ការងារមនុស្សធម៌ព្រមទាំងជួយជំរុញដល់កិច្ចសហប្រតិបត្តិការរវាង ខេត្តបាត់ដំបងនិងដៃគូរអ្នកវិនិយោគចិន ព្រមទាំងជំរុញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថែរក្សាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី បងប្អូន ខ្មែរ-ចិន និងការអប់រំភាសាចិន ដូចជាបង្កើតជាសាលារៀនចិន ដើម្បីឲ្យកូនចៅខ្មែរ-ចិនជំនាន់ក្រោយបានទទួ លយកនូវចំណេះដឹង វប្បធម៌ និងភាសាចិនដើម្បីធ្វើការផ្លាស់ប្តូរជីវភាព រស់នៅឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ផងដែរ៕ (  អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner