ទេសរដ្ឋមន្ដ្រី កែវ រ៉េមី ជំរុញឲ្យកីឡាករ កីឡាការិនីប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំទង់ជាតិទៅលើកលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានជំរុញឲ្យអោយកីឡាករ កីឡាការិនីតេក្វាន់ដូ ITF ប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំកិត្យានុភាបជាតិ តាមរយៈលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ នេះជាការបញ្ជាក់របស់ឯកឧត្តម បន្ទាប់ពីបន្ដជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ នៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្តិថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម កែវ រ៉េមី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ និងកីឡាករ តេក្វាន់ដូ ITF ទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនគុណភាព បច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូបានយ៉ាងល្អសាកសមជាយុវជនគំរូក្នុងសង្គម។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានលើកទឹកចិត្តសមាជិកប្រតិបត្តិសហព័ន្ធ មន្ដ្រីជំនាញ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដរួមគ្នាអភិវឌ្ឍកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ជាពិសេដសត្រៀមលក្ខណៈចូលរួមការប្រកួតជើងឯកអាស៊ី នៅឥណ្ឌានាខែសីហាខាងមុខ ។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានស្ងើចសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ដែលតែងតែសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនជាតិ ដូចជា៖ ការប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី២១ នៅប្រទេសប៊ួហ្គារី ឆ្នាំ២០១៩ រកបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ ឈរចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ៨៧ប្រទេសចូលរួម, ប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៨ រកបានមេដាយមាស៨ ប្រាក់៥ និងសំរឹទ្ធ៨ ឈរលេខ២ ក្នុងចំណោមប្រទេស២០ និងនៅឆ្នាំ២០១៦ កម្ពុជា ឈរលេខ១ ក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដោយឈ្នះមេដាយមាស៣១ ប្រាក់១០ និងសំរឹទ្ធ១១ និងការប្រកួតជាច្រើនទៀតផងដែរ ។

សូមបញ្ជាក់ថា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ត្រូវបានអង្គមហាសន្និបាតគាំទ្រឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបន្ត និងអនុប្រធានសហព័ន្ធមាន ០៨រូប,អគ្គលេខាធិការ ០១រូប អគ្គលេខាធិការរង ០៥រូប, អគ្គហិរញ្ញឹក ០១ អគ្គហិរញ្ញឹករង ០១រូប និងសមាជិក សមាជិកា ១២រូប ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner