ប្រធានក្រុមយុវជនសង្គមស៊ីវិលអំពាវនាវដល់សាធារណជនចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអំពាវនាវដល់សាធារណជនចូលរួមឆ្លើយតប និងប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម និងសូមបញ្ឈប់នាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម។ ការអំពាវនាវនេះ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១០០នាក់ ជំនាន់ទី១ ស្តីពី មូលដ្ឋានគ្រឹះការសរសេរព័ត៌មាន ដែលផ្តោតលើការចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬប្រឌិត ពិសេសធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយប្រតិដ្ឋ ក្នុងន័យញុះញង់ទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ឬព័ត៌មានមិនពិតទាំងឡាយណាដែរអាចបង្កក្លាយទៅជាវិទ្ធង្សនានយោបាយជ្រុលនិយម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
លោក ហេង សំណាង បានអំពាវនាវដល់សាធារណជនថា៖
១)ស្វែងរកប្រភពព័ត៌មានដែលមានប្រភពត្រឹមត្រូវ ច្បាស់ការចេញពីស្ថាប័នផ្លូវការ ពិតឬក្លែងក្លាយ ហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។
២)រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទព័ត៌មានប្រឌិត។
៣)ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានក្នុងន័យទុច្ចរិតណាមួយ។
៤)អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ។
៥)សូមបញ្ឈប់នាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម៕
ដោយ៖ពលជ័យ