ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្ដេជ្ញាធ្វើឱ្យខេត្តបន្ទាយមានជ័យ មានសេវាសាធារណៈល្អដាច់គេ

អត្ថបទដោយ៖
ឈឹម សុផល

នៅក្នុងកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រកាសប្ដេជ្ញាធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តដែលល្អដាច់គេក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជន ។

ឯកឧត្តម ឌិត ទីណា កំពុងស្ថិតនៅក្នុងដំណើរបេសកកម្មរយៈពេលពេញមួយសប្ដាហ៍ ដើម្បីជួបប្រជុំជាមួយក្រុមការងារចុះមូលដ្ឋាននៅស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។ ស្រុកថ្មពួក គឺជាស្រុកទី៤ហើយ ដែលឯកឧត្តម បានជួប និងស្ដាប់របាយការណ៍ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់មន្ដ្រីរាជការ និងអាជ្ញាធរនៅឃុំទាំង៦នៃស្រុក បន្តយកចិត្តទុកដាក់បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ ឯកឧត្តម ប្ដេជ្ញាធ្វើឱ្យខេត្តបន្ទាយមានជ័យ មានសេវាសាធារណៈល្អដាច់គេ តាមរយៈការរៀបចំផ្ដល់មន្ដ្រីកិច្ចសន្យាបន្ថែមទៅកាន់ស្រុកនីមួយៗ តាមចំនួនដែលចាំបាច់។ សេវាសាធារណៈដែលល្អនិងលឿនរហ័ស សម្រាប់ឯកឧត្តមប្រធានក្រុមការងារ នឹងជួយសម្រួលដល់ប្រជាជននៅក្នុងមូលដ្ឋាននីមួយៗ ដែលអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner