ព្រៃផ្សៃណាស់! ចាប់ប្រពន្ធចងហើយដុតផ្ទះសម្លាប់ទាំងគ្រួសារពិតជារន្ធត់ណាស់ មនុស្សចំនួនបីនាក់ដែលក្នុងនោះមានប្រពន្ធ កូន រួមទាំងជនកំណាចផង បានស្លាប់ក្នុងភ្នក់ភ្លើង

អត្ថបទដោយ៖
Kien Sereyvuth

 ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក  ថ្ងៃទី៧ខែកក្កដាឆ្នាំ ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យជាប្តីនិងជាឪពុកកំណាចចាក់សាំងដុតផ្ទះ។
    អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ ឯកទេព ពុំសែន បានអោយដឹងថា ករណីហឹង្សាដ៏សែែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែរត់ទៅផ្ទះសាច់ញាតិបំណងអោយគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំងពីរដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៍ដុតផ្ទះបណ្តាលអោយស្លាប់ទាំងបីនាក់ក្នុងអណ្តាតភ្លើងតែម្តង។
   លោកអធិការអោយដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំនិងប្រពន្ធឈ្មោះមុយ ររឿតអាយុ៥៨ឆ្នាំ។ចំណែកជនបង្កឈ្មោះគង់ ចំណានភេទប្រុសអាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំអាយុ៣៣ឆ្នាំនិងកូនតូចឈ្មោះមេត្តា ភេទប្រុសអាយុពីរខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។  ផ្ទះដែលរងការឆាបឆេះមានទំហ៊ុ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ តែហួសពេលដោយសារតែអណ្តាតភ្លើង មិនប្រណី។ចំពោះទំហុំនៃការខូចខាតដែលសរុបជាទឹកប្រាក់ សមត្ថកិច្ចកំពុងងធ្វើការបន្ត៕

របាយការណ៍របស់សមត្ថកិច្ចសរុបការខូចខាតបាត់បង់ទាំងអស់រួមមាន៖ មាសចំនួន០៣តំលឹង -ផ្លាកទីន ០២ជី ប្រាក់ដុល្លា ១០០០$ ប្រាក់ខ្មែរ ៣.៤០០.០០០(បីលានសែសិបម៉ឺនរៀល) ។ តាមការ សាកសួរនិងសាក្សីថាមូលហេតុបណ្ដាលមកពីរឿងទំនាស់ក្នុងក្រុមគ្រួសារ រវាងប្ដីប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នា  ។
ទោះជាយ៉ាងណាក៍ដោយ សមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗនិងសង្គ្រោះ:ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៣គ្រឿង(រថយន្តរបស់ខេត្ត២និងស្រុក ០១ គ្រឿង)ហើយអស់ទឹក០៤ឡាន។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមការិយាល័យបង្កានិងពន្លត់អគ្គីភ័យនិងសង្គ្រោះ ការិយាល័យបច្ចេកទេសពិនិត្យសាកសពទាំង០៣នាក់ ហើយតាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុករណីខាងលើគឺបង្ករឡើងដោយជនសង្ស័យ ឈ្មោះ គង់ ចំណាន ពិតប្រាកដមែន។
លោក ស្នងការរងទទួលបន្ទុកអគ្គីភ័យ សំណូមពរយ៉ាងទទូច គ្រប់ក្រុង-ស្រុកនិងមូលដ្ឋានមេត្តា បើកផ្លូវអោយបានយ៉ាងតូច៦ម៉ែត្រងាយស្រួលអោយឡានទឹកអាចចេញចូលបានពេលមានហេតុការណ៍កើតឡើង ។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner