សម្តេចធិបតី៖ កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងផ្តល់ថវិកា១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ផ្តល់ថវិកាចំនួន១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។ ការប្រកាសនេះ នៅក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត