អភិបាលខេត្តបាត់ដំបង បើកការដ្ឋានផ្លូវបេតុង១ ខ្សែ នៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ប្រវែង៦២០ម៉ែត្រនិងទទឹងផ្លូវទំហំ០៥ម៉ែត្រដែល ជាថវិកាខេត្ត តាមរយៈការវិនិយោគផាស៊ីផ្សារ

អត្ថបទដោយ៖
Kien Sereyvuth

 សមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីជាការឆ្លើយតបពីតម្រូវការនិងសំណូមពរដោយទទូចពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបា
ត់ដំបង តាមរយៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅទីនោះ និងដំណោះស្រាយឆ្លើយតបពីអាជ្ញាធរនៃរដ្ឋបាលខេត្ត ក្រោមវត្តមាន ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៦២០ម៉ែត្រ និងទទឹងផ្លូវទំហំ ៥ម៉ែត្រ ដើម្បីតភ្ជាប់ពីផ្លូវជាតិ៥៧ និងឆ្លងកាត់ប្រទាក់ក្រឡាជាមួយនិងបណ្តាញផ្លូវនានា ស្ថិ តក្នុង ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងខេត្តបាត់ដំបង។ ក្នុងការជួយសម្រួល ដល់ការធ្វើដំណើរទៅមក ឆ្លងកាត់ និង ដឹកកសិផល ផលិត ផលដើម្បីទៅកាន់ទីផ្សារក្នុងខេត្ត។ជាពិសេសផ្សារ១៣មករា ក្នុងមូលដ្ឋានសង្កាត់នេះផ្ទាល់តែម្តង។
 
      ថ្លែងក្នុងការបើកការដ្ឋានស្ថាបនាផ្លូវនេះ ឯ.ឧ អភិបាលខេត្តបាត់ដំបង បានរំលេចប្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមអបអរជាមួយសមិទ្ធ ផលថ្មី ដែលត្រូវបើកការដ្ឋានសាងសង់ផ្លូវបេតុង១
ខ្សែនេះថា៖ ផ្លូវនេះបានប្រភពទុន និង ថវិកាសាងសង់ពីរដ្ឋបាលខេត្ត តាមរយៈការវិនិយោគទុនម៉ៅផាស៊ីផ្សារ ហើយចំណូលថវិកានេះបានបង្វែរមកកសាងផ្លូវបេតុងមួយខ្សែនេះបន្ថែមទៀត ដែលជាការខិតខំរកដំណោះស្រាយក្នុងការឆ្លើយតបសម ស្របពីតម្រូវការចាំបាច់របស់បងប្អូន និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់នៅទីនេះ តាមរយៈដំណោះស្រាយ “យកស្លឹកចេក ខ្ចប់នំចេក”ដែលនេះមានន័យ៖ចំណូលដែលបានមកពីការវិនិយោគផាស៊ីផ្សារក្នុងមូលដ្ឋាននេះ បានយកមកកសាងផ្លូវនៅទីនេះ ដើ ម្បីជាប្រយោជន៍ ក្នុងការជួយសម្រួលពីការលំបាកនិង ពីជីវភាពប្រចាំថ្ងៃ របស់បងប្អូន ដើម្បីឲ្យសម ស្របនូវពាក្យស្លោក គឺ៖” មានផ្លូវមានក្តីសង្ឃឹម “។

    ឯ.ឧ ងួន រតនៈ ក៏បានបន្ថែមទៀតថា៖ផ្លូវបេតុងមួយខ្សែនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៍ដ៏មា នសារៈសំខាន់ណាស់ដល់បងប្អូនពុកម៉ែ អ៊ុ ពូ មីងនិងប្រជាពលរដ្ឋរស់នៅទីនេះនឹងទទួលបាននូវការធ្វើដំណើរបានស្រួល  ដោយសារតែផ្លូវបេតុងមួយខ្សែនេះ ហើយវាថែមទាំងជួយសម្រាលបន្ទុកផ្នែកចរាចរណ៍ផងដែរ ពិសេសបងប្អូនប្រជាពលរដ្ឋមកពីស្រុកសង្កែនិងស្រុកជិតខាងដទៃទៀត ដែលតែ ងតែដឹកបន្លែនិងកសិផល ផលិតផលកសិកម្មមកលក់នៅទីផ្សារ១៣មករានេះ។ ហើយព្រមជាមួយ គ្នានេះផងដែរ នៅទីនេះវាក៏នឹងប្រែក្លាយមុខមាត់ថ្មីទៅជាទីប្រជុំជនដ៏កុះករបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋដែករស់នៅក្នុងសង្កាតព្រែកព្រះស្តេចផ្ទាល់តែម្តងផងដែរ។

      ឯ.ឧ ងួន រតនៈ ក៏បានអំពាវនាវនិងសំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋនៅតាមរ៉បដងផ្លូវ ដែលកំពុងតែធ្វើការសាងសង់នេះ និងបងប្អូន ដែលមានលំនៅដ្ឋានទីនេះ សូមកុំនាំគ្នារំលោភនិងបំពានទៅលើដីចំណីផ្លូវរបស់រដ្ឋ ដែលមាននៅទីនេះ ព្រោះដីទាំងនោះគឺវាស្ថិតនៅក្នុងគមោ្រង នៃ ការអភិវឌ្ឍច្រើនយ៉ាង ទៅថ្ងៃអនាគត មានដូចជា៖ ការដាក់ប្រពន្ធ័លូរំដោះទឹកកខ្វក់ ទឹកភ្លៀង រៀបចំប្រព័ន្ធទឹកស្អាត តប្រព័ន្ធបណ្តាញអគ្គី សនីឬខ្សែកាប្លិ៍ និងដាំដើមឈើ ដើម្បីលំអរ នៅតា មដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាពនៃទីក្រុងជាដើម។ល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner