កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្តីពីខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ខ្លឹមសារគន្លឹះ អំពីជំងឺ្លឆ្លង និងជំងឺមិនឆ្លង ក៏ដូចជាអំពីសុខភាពមាតា ទារក និងកុមារ ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ នាំឱ្យមានវិបត្តិសុខភាពផ្លូវកាយ ផ្លូវចិត្ត អសន្តិសុខស្បៀង ចំណាកស្រុក ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ជីវៈចម្រុះ កង្វះប្រភពទឹក និង កង្វះទឹកស្អាត ការសន្សំសំចៃថាមពល ព្រមទាំងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម យូ ណាឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ក្នុងយុទ្ធនាការផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ នៅ ខេត្តត្បូងឃ្មុំ ។

អំពីភាពធន់នឹងអាកាសធាតុ ឯកឧត្តម យូ ឡាណា បានបង្ហាញអំពីការគោរពវិធានការអនុវត្ត ពេលអាកាសធាតុក្តៅខ្លាំង ជៀសវាងការពិសាគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីនច្រើនពេក ស្លៀកពាក់ឱ្យបានសមរម្យ ជៀសវាងការប្រឈមនឹងកម្ដៅខ្លាំង ប្រើសម្ភារៈការពារកំដៅ តាមដានបុគ្គល ដែលងាយរងគ្រោះ កុំទុកនរណាម្នាក់នៅក្នុងឡានចត ទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាដើម ។

ម៉្យាងទៀត ដោយអនុវត្តន៍វិធាន ការពារ ប្រសើរជាងព្យាបាល ប្រជាជនគ្រប់រូប ត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់ និងទទួលការព្យាបាលទាន់ពេល ពីសេវាសុខាភិបាល -កុំប្រើឱសថតាមគ្នា -កុំទិញឱសថ ដោយគ្មានវេជ្ជបញ្ជា ដែលនាំដល់ការបង្ការបាននូវជំងឺមិនឆ្លង៤យ៉ាងគឺ៖ ជំងឺ ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលកំពុងយារយីដល់សុខភាពសាធារណៈ នៅកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner