សហព័ន្ធខ្មែរកីឡាហាប់គីដូរៀបចំការប្រឡងខ្សែក្រវាត់ និងឧបត្ថម្ភថវិកាលើកទឹកចិត្តជូនសិស្សគុនវ័យក្មេង

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងសមត្ថភាពឡើងខ្សែក្រវាត់តាមកម្រិតនីមួយៗរបស់កីឡាករ កីឡាការិនី និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមួយចំនួន ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឱ្យគ្រូបង្វឹករៀបចំការប្រឡងឡើងខ្សែក្រវាត់តាមកម្រិតដាន់នីមួយៗ ដែលជាការលើកទឹកចិត្តដល់សិស្សគុនទាំងអស់ដែលបានប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។

ជាមួយគ្នានេះ ឧកញ៉ា សៅ សេងហាក់ ក៏បានឧបត្ថម្ភថវិកាជាការលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីវ័យក្មេង ដែលបានចូលរួមសម្តែងកីឡាហាប់គីដូ ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមីនាកន្លងទៅថ្មីៗនេះ។ ចំពោះគ្រូជំនួយមួយចំនួនក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តដែលបានជួយបង្ហាត់បង្រៀនសិស្សគុន នៅក្នុងសហព័ន្ធកីឡាហាប់គីដូ។ ការប្រឡងឡើងខ្សែក្រវាត់នេះមានសិស្សគុនចូលរួមចំនួន ៣០នាក់ ។ការប្រឡងពីកម្រិតខ្សែក្រវាត់ពី ស ឡើង សឆ្នូត ពីសឆ្នូត ឡើងលឿង ពីលឿង ឡើង លឿងឆ្នូត និងពីលឿងឆ្នូតទៅខ្សែក្រវាត់ពណ៌ទឹកក្រូច និងពីខ្សែក្រវាត់ពីពណ៌បៃតងទៅ បៃតងឆ្នូតជាដើម។

ជាមួយនឹងការរៀបចំឱ្យមានការប្រឡង រួមទាំងការជួយឧបត្ថម្ភថវិកាលើកទឹកចិត្តពីឧកញ៉ាប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងពេលនេះ ត្រូវបានលោកអគ្គលេខាធិការ គង់ ចាន់ធីណា អះអាងថាជាការលើកទឹកចិត្ត ដើម្បីជំរុញដល់ការលើកកម្ពស់ក្បាច់គុន និងអភិវឌ្ឍជំនាញកីឡាមួយនេះ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកអគ្គលេខាធិការ តំណាងឱ្យគ្រូជំនួយ កីឡាករ កីឡាការិនីទាំងអស់សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហព័ន្ធ ដែលយកចិត្តទុកដាក់លើកទឹកចិត្តជូនដល់ពួកគាត់ តាមរយៈការចំណាយថវិកាផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំគ្រប់ៗរូប រួមទាំងឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានជួយជ្រោមជ្រែងផ្តល់ទីតាំង និងតម្រូវការមួយចំនួនទៀត ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជាឱ្យបោះជំហានទៅមុខជាបន្តបន្ទាប់ទៀត៕
ដោយៈចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner