រដ្ឋមន្រ្តីព័ត៌មាន ៖ ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺដោយសារការផ្តល់នូវទំនុកចិត្ត

ស្ទឹងត្រែង៖ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបានដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃម ន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្តកាលពីរសៀលថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បន្តទៀតថា យោងតាមការស្ទង់មតិ កាលពីខែឧសភា ឆ្នាំ២០២៣ មុនការបោះឆ្នោត ប្រជាពលរដ្ឋ៧៧ភាគរយបង្ហាញថាជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកនៅខែមករា ឆ្នាំ២០២៤ ការស្ទង់មតិដដែល បានបង្ហាញអំពីលទ្ធផលនូវការជឿទុកចិត្តមកលើរដ្ឋាភិបាល គឺកើន៥ភាគរយ។នេះបានបញ្ចប់នូវការសង្ស័យទាំងស្រុងចំពោះក្រុមអ្នកបន្តវេនរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយអ្នកបន្តវេនដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទាំងនេះគឺដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ។ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានកម្មវិធីអាទិភាព៦ ពាក់ព័ន្ធនឹងសុខភាព សុខាភិបាលនរបបសន្តិសុខសង្គមផ្សេងៗ ។ទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជំនឿទុកចិត្ត៕
ដោយ: ដេង ម៉ាវិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner