គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈ កម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ក៏បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសផែនការសកម្មភាពសំខាន់ៗសម្រាប់អនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤”។

អង្គប្រជុំបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងខាងលើ និងស្នើឲ្យក្រសួងទេសចរណ៍បន្តជំរុញយុទ្ធនាការទាំង៣ ការអនុវត្តគោលនយោបាយទេសចរណ៍ពិសិដ្ឋ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ដែលបានទទួលការអនុម័តពីរាជរដ្ឋាភិបាលរួចហើយដូចជាផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តសៀមរាប (២០២១-២០៣៥) ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តកែប (២០២៣-២០៣៥)ជាដើម ។

អង្គប្រជុំ ក៏បានឯកភាពក្នុងការពង្រឹង និងពង្រីកទីផ្សារទេសចរណ៍ថ្មីៗបន្ថែម ដូចជាទីផ្សារឥណ្ឌា ទីផ្សារអូស្រ្តាលី ការជំរុញការអនុវត្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការវាងកម្ពុជា និងម៉ាល់ឌីវ រួមជាមួយជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅមួយ (Three Countries, One Destination) ជាដើម ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner