រថយន្តពីគ្រឿងបុកគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង  : រថយន្តពីគ្រឿងបុកគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍  ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី ៦ កក្កដា២០១៩នៅលេីកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១១ និង ១១២ ត្រង់ចំណុចភូមិស្រះកែវឃុំ មេលំ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង  ។ 

ប្រភពពីសមត្ថកិច្ចនគបាលចរាចរណ៍ស្រុកដែលចុះដល់កន្លែងកេីតហេតុបានអោយដឹងថារថយន្តបង្កម៉ាក isusu  ពណ៍គ្រាប់ពំពិលពាក់ស្លាកលេខបាត់ដំបង2A2811និងមួយគ្រឿងផ្សេងទៀតម៉ាក់Toyota FORTUNERពណ៍សពាក់ស្លាកលេខបន្ទាយមានជយ័2B2222ទិសដៅបញ្ច្រាស់ទិសគ្នា ។ 

សមត្ថកិច្ចនគបាលបានអោយដឹងបន្ថែមទៀតថានៅមុនពេលកេីតហេតុរថយន្តISUSUដឹកផ្អកនិងត្រីម៉ាំបានបេីកគេចក្រឡុកហេីយក្រោយមកបានវ៉ាក់និងរថយន្តកាមរីហេីយបានជ្រុលទៅបុករថយន្តFORTUNERដែលបេីកមកពីខាងមុខនិងបានគេចទៅខាងមុខផ្ទះគេក៍ត្រូវបានរថយន្តម៉ាក ISUSU ហួសទៅបុកបណ្តាលអោយរងការខូចខាតទាំង២តែម្តង  ។  ក្រោយពេលកេីតហេតុអ្នកបេីកបររថយន្តម៉ាក់ ISUSU បានចុះរត់គេចខ្លួនបាត់ដោយទុកចោលរថយន្តនៅកន្លែងកេីតហេតុ  ។  មកដល់ម៉ោង៥ល្ងាចថ្ងៃទី៦កក្កដា២០១៩រថយន្តទាំង២គ្រឿងកំពង់នៅកន្លែងកេីតហេតុរង់ចាំរថយន្តស្ទូចអូសយកទៅរក្សាទុកនៅអធិការនគបាលស្រុកបរិបូរណ៍រងចាំធ្វេីការដោះស្រាយតាមនិតិវិធីផងដែរ  ៕  សុក្ខារិន កំពង់ឆ្នាំង

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner