ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង សហគមន៍អឺរ៉ុប បានទទួល នូវសមិទ្ធផលឆ្លើយតបជាច្រើនសម្រាប់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា ៖ គិតរហូតមកដល់ពេលនេះលទ្ធផលជាផ្លែផ្កា នៃក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់ក្រសួងបរិស្ថាន ក្រោមការ ដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយសហគមន៍អឺរ៉ុប បានទទួលសមិទ្ធផលជាច្រើនគួរកត់សម្គាល់។

ក្នុងនេះដូចជាយុទ្ធនាការសម្អាតទន្លេមេគង្គ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានអញ្ជើញជាកិត្តិយសក្នុងយុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើម ឈើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងមានអ្នកចូលរួមប្រមាណជាង៤០០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែកមួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។

ក្រៅពីនេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្ត សៀមរាប ខេត្តបាត់ដំបង តំណាងអ្នកពាក់ព័ន្ធ ដៃគូសហការអាជ្ញាធរមូលដ្ឋាន មន្រ្តី ឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដាំដើមឈើចំនួនជាង២ពាន់ដើម ដើម្បីដាំ ស្ដារព្រៃលិចឡើងវិញនៅតំបន់ភ្លើងឆេះព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្រ្ត ឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដោយឡែក ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជន ជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និង កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីក វិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សា ការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេច បាន នូវគម្រប ព្រៃឈើជាង ៦០ភាគរយនៅក្នុងឆ្នាំ២០៥០។ ពិធីដាំដើមឈើជានិមិត្តរូប និងពង្រឹងភាព ជាដៃគូ ដើម្បីភាពបៃតងនៅកម្ពុជានេះ បានប្រារព្ធឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ។

តាមរយៈការផ្តល់កិច្ចសហការគាំទ្រយ៉ាងកក់ក្តៅរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានផ្ញើលិខិត ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបាន ផ្តល់កិច្ចសហការយ៉ាងល្អដល់សហគមន៍អឺរ៉ុប ក្នុងកិច្ចការងារបរិស្ថាន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner