កប៉ាល់បុកស្ពាន ក្នុងទីក្រុង Baltimore របស់អាមេរិក

នៅម៉ោងប្រហែល១:៣០នាទីព្រឹក នាថ្ងៃទី២៦ ខែមីនា នេះ ឬល្ងាច ម៉ោង នៅកម្ពុជា កប៉ាល់ដឹកទំនិញមួយគ្រឿងបានបើកបុកធ្នឹមស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បណ្តាលឲ្យស្ពានមួយនោះបាក់ ហើយរថយន្តជាច្រើនគ្រឿង រួមជាមួយនឹងមនុស្ស បានធ្លាក់ចូលទៅក្នុងទន្លេ។

ក្រុមមន្ត្រីបាននិយាយថា ក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ជិត១០នាក់។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Baltimore លោក James Wallace បាននិយាយថា មនុស្សម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុង “ស្ថានភាពធ្ងន់ធ្ងរ” ខណៈដែលអ្នកទីពីរ មិនមានរបួស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner