ត្រៀមទទួលឆ្នាំថ្មី បណ្ដាការដ្ឋានក្នុងក្រុងកំពតនឹងរួចរាល់ទាន់ពេល ដើម្បីទទួលទេសចរ

កំពត៖បណ្ដាការដ្ឋានសំខាន់ៗក្នុងក្រុងកំពតដែលជាសមិទ្ធផលថ្មី ជួយ លើកកម្ពស់សោភណភាពទីក្រុងនិងដើម្បីទាក់ ទាញភ្ញៀវ ទេសចរ ទាំងក្នុង ខេត្ត ឬមកពីខេត្តដទៃ ពិសេសទេសចរបរទេស ក្នុងឱកាស បុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសាខាងមុខនេះ កំពុងមមា ញឹក ជំរុញការ សាងសង់ ការជួសជុល និងការកែលម្អ ឱ្យរួចរាល់នៅមុនពេល បុណ្យ ចូល ឆ្នាំមកដល់។អ្នកទទួលខុស ត្រូវការដ្ឋានអះអាងថា នឹងរួចរាល់ ទាន់ពេល។

ការដ្ឋានទាំងនេះមានផ្លូវប្រវែងប្រមាណជាង៧០០ម៉ែត្រ ប្របមាត់ព្រែក កំពង់បាយចាប់ពីគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់គល់ស្ពាន ឥន្ទធនូ (ស្ពានចាស់) ដែលទើបបើកការដ្ឋាន។វិថីទេសចរណ៍មួយនេះ សម្រាប់ ឱ្យប្រជាពលរដ្ឋ និងទេសចរអាចចូលទៅកម្សាន្ត សួន មាត់ព្រែក ខណៈសួនដ៏ស្រស់បំព្រងអមដោយរុក្ខជាតិនិងផ្ការីកស្គុសស្គាយ មាន ចំណតរថយន្ត ឆ្នេរខ្សាច់សក្បុស។ទីតាំងនេះភ្ញៀវ អង្គុយស្រូបយក ខ្យល់អាកាសបរិសុទ្ធនៃដងព្រែកឬ មុជទឹកលេង ឬលេងកីឡាលើ ទឹកផ្សេងៗតាមចំណង់ចំណូលចិត្ត ។ ផ្លូវនេះ បានស្ថាបនា បត់បែន ទៅតាមទម្រង់នៃសួនកម្សាន្ត ដោយមានទំហំទទឹងពីរផ្សេងគ្នា ។ក្នុងនោះផ្លូវទទឹង ៩ម៉ែត្រ មានប្រវែង ៧២៩ ម៉ែត្រ និងផ្លូវទទឹង ១២ម៉ែត្រ មានប្រវែង ២១ម៉ែត្រ។ជាមួយនឹងការសាងសង់ ផ្លូវក៏មានការស្ថាបនាឆ្នេរខ្សាច់ កម្សាន្ត ចន្លោះស្ពានថ្មី និងស្ពាន ចាស់ប្រវែងជាង ៦០០ម៉ែត្រផងដែរ។

អាជ្ញាធរខេត្តកំពុងពន្លឿនការសាងសង់ឱ្យរួចរាល់ទាន់មុនបុណ្យឆ្នាំថ្មីប្រពៃណីជាតិមកដល់ ដើម្បីបើកទទួលទេសចរក្នុងខេត្តក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិមកពីទីដទៃបានចូលកម្សាន្ត ។ទីនេះនឹងក្លាយទីតាំង លំហែ ថ្មីក្នុងចំណោមទីតាំងជាច្រើនទៀត ដែល រដ្ឋបាលខេត្តបានរៀបចំរួច មក។

ដើម្បីប្រាកដថា ការដ្ឋាននេះរួចរាល់ទាន់ពេល កាលពីព្រឹកថ្ងៃអង្គារ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី មន្ទីរ-អង្គភាព ជំនាញចុះពិនិត្យនិងបើកការដ្ឋានស្ថាបនាផ្លូវប្របមាត់ព្រែកកំពង់បាយ។ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ ដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់នឹងព្រែកកំពង់បាយ ហើយបានសាងសង់សំណង់ចូល ក្នុងដីចំណី ព្រែកដែលជាដីសាធារណៈ របស់រដ្ឋសូមចូលរួមសហការរុះរើ សំណង់ ក៏ដូចជាសហការជាមួយក្រុមការងារជំនាញដើម្បីស្ថាបនា ផ្លូវនេះ ឱ្យបាន រួចរាល់ក្នុង ពេលដ៏ខ្លីខាងមុខនេះ។

ក្នុងពេលនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរ ក្រុង កំពត រួមនឹងមន្ទីរជំនាញពាក់ព័ន្ធត្រូវសិក្សា លំអិត អំពី មធ្យោបាយ ក្នុង ការបញ្ជូនកាកសំណល់រាវដែលបង្ហូរចេញពីក្រុងកំពត ដោយធ្វើ យ៉ាងណាកុំឱ្យប៉ះពាល់ដល់ទឹកក្នុងព្រែកកំពង់បាយ ខណៈទឹកនេះ គឺជាទឹកស្អាត ។ទឹកមានសសៃរ មានប្រភពមកពីតំបន់ទំនប់វារី អគ្គិសនីកំចាយ ហើយអាចឱ្យភ្ញៀវទេសចរងូតលេង កម្សាន្តបាន៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner