សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាកំពង់ផែស្ងួតដ៏ធំ និង សួនឡូជីស្ទីកវៀងចន្ទន៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃអង្គារទី២៦ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្ទីកវៀងចន្ទន៍ (Vientiane Logistics Park) ក្នុង ឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ប្រជា ធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។
នៅទីនោះ គណៈគ្រប់គ្រង់សួនឡូជីស្ទីកវៀងចន្ទន៍ បានជម្រាប ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អំពីកិច្ចការ អភិវឌ្ឍន៍ នៅក្នុងតំបន់ឡូជីស្ទីកនេះ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលភាគីរដ្ឋជាអ្នកផ្តល់ដី សម្បទាន ជូនក្រុមហ៊ុន ។ចំណែកក្រុមហ៊ុនជាអ្នកទទួលបន្ទុកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅ។ ដោយឡែក ក្នុងកិច្ច ដំណើរការរដ្ឋបាលប្រចាំថ្ងៃ នៅក្នុងតំបន់ សួនឡូជីស្ទីកនេះ ក៏មានការចូលរួមផងដែរពីមន្រ្តីស្ថាប័នរ ដ្ឋ ដូចជាមន្រ្តីគយ ពន្ធដារ កសិកម្ម ពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
តំណាងគណៈគ្រប់គ្រង់ក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចធិបតីថា សួនឡូជីស្ទីកវៀងចន្ទន៍នេះ គឺជាចក្រទ្វារព្រំដែនអន្តរជាតិមួយ សម្រាប់ ការដឹកទំនិញពីបណ្តាប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងចិន ហើយក៏ជាសួនសម្រាប់សម្រួលការដឹកជញ្ជូន ទំនិញចេញពី ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ចិន និងបន្តដឹកជញ្ជូន ទៅកាន់ប្រទេស ផ្សេងៗទៀតដូចជាអ៊ឺរ៉ុប ផងដែរ។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញអំពីការកសាង និងអភិវឌ្ឍន៍ សួនឡូ ជី ស្ទីកវៀងចន្ទន៍ សម្តេចធិបតី បាន វាយតម្លៃខ្ពស់ចំពោះ កិច្ច អភិវឌ្ឍន៍ និងភាពជោគជ័យ ដែលសួននេះសម្រេចបាន ព្រមទាំងបាន បង្ហាញ នូវចំណាប់អារម្មណ៍ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រតិបត្តិការ ទូទៅនៅក្នុងតំបន់នេះ។
សម្តេចធិបតី ក៏បានរំលេចពីសក្តានុពល និងភាពសម្បូរបែប នៃផ្នែក ឡូជីស្ទីកនៅប្រទេសកម្ពុជា ទាំងខាងផ្លូវគោក និងសមុទ្រ ដែលជា សក្តានុពលក្នុងការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាព លើការអភិវឌ្ឍវិស័យដឹកជញ្ជូន និងការតភ្ជាប់ ដើម្បីធានាបាននូវភាព គូប្រជែងរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគណៈគ្រប់គ្រងសួនឡូជីស្ទីកវៀងចន្ទន៍ក្នុងការស្វែងរកសក្តានុពល និងឱកាសវិនិយោគផ្នែកឡូជីស្ទីកនៅប្រទេសកម្ពុជាផ ង ដែរ៕
ដោយ៖វណ្ណលុក