មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ២៧៦នាក់តេស្តពិនិត្យរកសារធាតុញៀន នៅសាលាខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កាលពី ព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ច សន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និង អង្គភាពចំណុះ សាលាខេត្ត ធ្វើតេស្តពិនិត្យរកសារធាតុញៀន ស្ថិតនៅសាលប្រជុំសាលា ខេត្តលើមន្រ្តី ចំនួន២៧៦នាក់ ។ការ ធ្វើតេស្ត បានប្រព្រឹត្តនៅពេលព្រឹក និងនៅពេលរសៀល។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំ ជាមួយនឹង មន្ត្រី ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការធ្វើតេស្ត ស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា មន្ទីរសុខា ភិបាល នៃរដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ស្វាយរៀង ដែលបានចូលរួមធ្វើតេស្តរក សារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរ៕
ដោយ៖នុត នាង

ads banner