រដ្ឋបាលខេត្តកំពង់ធំប្រជុំជំរុញការធ្វើតារាងប្រៀបធៀបតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣

កំពង់ធំ៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ព្រមលោក លោក ស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ អមដោយមន្ត្រីទទួលបន្ទុកការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ០១រូប ចូលរួមប្រជុំជំរុញការធ្វើតារាងប្រៀប ធៀប នៃការកើនឡើង-ថយ ចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ ចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ និងបណ្តុះ បណ្តាលប្រព័ន្ធសាមីស(SARMIS)។

 ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ លោកស្រី លំ គន្ធារី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ជំរុញការធ្វើតារាងប្រៀប ធៀបនៃការកើនឡើង និងថយចុះទ្រព្យ សម្បត្តិរដ្ឋទៅក្នុងប្រព័ន្ធ សាមីស(SARMIS) ផ្ញើមក រដ្ឋបាលខេត្ត រឺមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឱ្យបានមុនដំណាច់ត្រីមាសទី១ ឬមុនថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់ ពន្លឿនការ ធ្វើបណ្ណកម្មសិទ្ធដីដែល បានចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់៕
ដោយ៖ប៊ុន រដ្ឋា

ads banner