មន្ទីរព័ត៌មានខេត្តកំពង់ធំទទួលស្វាគមន៍ដំណើរទស្សនកិច្ចអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ
កំពង់ធំ៖លោក សូរហ៊ាន ឆេងអាន អនុប្រធានមន្ទីរព័ត៌មាន បានទទួល ស្វាគមន៍ មន្រ្តីនៃ អង្គការសហ ប្រតិបត្តិការដើម្បីកាត់បន្ថយ ភាព ក្រីក្រ (កូហ្វាព) សហការជាមួយអង្គការ BBC Media Action និងដៃគូរ មន្ទីរពាក់ព័ន្ធដែលធ្វើ ទស្សនកិច្ចស្វែងយល់និង ដកស្រង់បទពិសោធន៍ ព្រមទាំងចែករំលែកនៅចំណេះដឹងថ្មីទាក់ទងនឹងការផ្សព្វផ្សាយការគ្រប់គ្រងគ្រោះអន្តរាយ ដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃ អង្គារទី២៦ ខែមីនា ឆ្នាំ ២០២៤។
លោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការកូហ្វាព បានលើកឡើ ង ថាគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីផ្សព្វផ្សាយ ការ ប្រាស្រ័យទាក់ទងហានិភ័យគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ផ្ដល់ចំណេះដឹងនិងជំនាញចាំបាច់ដល់អ្នក ចូលរួមដោយ ផ្ដោតទៅលើ ចំណុចសំខាន់ៗចំនួនបី។ ក្នុងនេះ១. ពង្រឹងការយល់ដឹងអំពី គោលការណ៍ និងការអនុវត្តនៃការប្រាស្រ័យទាក់ ទង ហានិភ័យ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។២. បង្កើនចំណេះដឹង អំពីឧបករណ៍ទំនាក់ទំនងដែលមាននិង ធនធាន សម្រាប់ការផ្សព្វផ្សាយ ព័ត៌មានហានិភ័យគ្រោះមហន្តរាយនិងទី ៣. ជំរុញកិច្ចសហការនិង ការផ្លាស់ប្ដូរចំណេះដឹងក្នុង ចំណោម ភាគីពាក់ព័ន្ធដែលពាក់ព័ន្ធនឹងការ កាត់បន្ថយហានិភ័យគ្រោះមន្តរាយ
លោក សូរហ៊ាន ឆេងអាន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ក្នុងការបញ្ជ្រាបការប្រាស្រ័យទាក់ ទងហានិភ័យ គ្រោះមន្តរាយនៅក្នុងអង្គការបណ្ដាញសង្គមស៊ីវិលរបស់ពួកគេផ្ទាល់និងអនុវត្តជាក់ស្ដែងអំពីការប្រាស្រ័យទាក់ទងហានិភ័យគ្រោះអន្តរាយដោយប្រសិទ្ធភាពព្រមទាំងមានឆន្ទៈដើម្បីបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធលើការប្រាស្រ័យទាក់ទងហានិភ័យគ្រោះមហន្តរាយ៕
ដោយ៖ប៊ុន រដ្ឋា