អង្គភាពអគ្គិសនីខេត្តកំពង់ស្ពឺបាននាំនូវថវិកាចំនួន ៨០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
អត្ថបទដោយ៖
ម៉ុន សំអាត
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជា ប្រធានគណៈកម្មាធិការសាខា និងសហការី កាលពីរសៀល ថ្ងៃអង្គារទី២៦ ខែមីនា បានទទួលថវិកាពី លោក ខ្លូក កេត្យា ប្រធានអគ្គិសនីកំពង់ស្ពឺ ចំនួន ៨០លានរៀល ជូនដល់ សាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងឱកាសខួបទី ១៦១ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី សហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ” ។
ក្នុងពិធីទទួលនាសាលាខេត្ត ឯកឧត្ត វ៉ី សំណាង បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់អង្គភាពអគ្គិសនីនិងសប្បុរសជននានា ក្នុង សកម្មភាពមនុស្សធម៌ក្រោមការដឹកនាំរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ លោកបញ្ជាក់ថា អំណោយនេះនឹងបាន
ជួយចំគោលដៅ មានប្រសិទ្ធភាព និងតម្លាភាពបំផុត៕
ដោយ៖ម៉ុន សំអាត