ប្រធានក្លឹប Barcelona បដិសេធមិនមានការនាំយក Neymar មកវិញឡើង
ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថា គ្មានករណីនាំយក Neymar ក្លឹបវិញទេ ព្រោះក្លឹបកំពុងចរចានាំយក Antoine Griezmann ពី Atletico Madrid ស្របពេលដែល Neymar ចង់ចាកចេញពីក្លឹប Paris Saint-Germain នៅរដូវក្តៅនេះ ។
ប៉ុន្តែថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន Bartomeu បាននិយាយថា PSG គ្មានគម្រោងលក់ Neymar ទេនៅរដូវក្តៅនេះ ដូច្នេះកិច្ចព្រមព្រៀងមួយទំនងជាមិនអាចកើតឡើងទេ ។ “ពីព្រោះក្លឹប Paris Saint-Germain មិនចង់ឱ្យ Neymar ចាកចេញទេ ។
គួររំលឹកថា កាល Neymar ចាកចេញពី Camp Nou នៅឆ្នាំ២០១៧ ក្លឹបអ្បកមានបុណ្យ បាននាំយក Ousmane Dembele មកជំនួសកន្លែង Neymarថែមទាំងមានកាសរសើរពីលោក Bartomeu ទៀតផង ។ លោក បន្ថែមថា Dembele ល្អជាង ហើយមានវ័យក្មេង និង មានទេពកោសល្យជាងទៀតផង ។
សូមបញ្ជាក់ថា ទាកទងនឹងការនាំយកកីឡាករ Antoine Griezmann ក្លឹប AT Madrid កំពុងតែខឹងខ្លាំង ដោយសារតែក្លឹប Barcelona បានលួចទាក់ទងគ្នាស្អាត់ៗ គឺជារឿងមិនផ្ដល់ការគោរព និងរំលោភលើសេចក្ដីទុកចិត្ត ក៏ដូចជាគោលការណ៍ នៃការដោះដូរកីឡាករផងដែរ ៕ធ.ដ