នារីម្នាក់បើករថយន្តទៅបុកបង្គោលភ្លើងរងការខូចខាត និងបណ្ដាលឲ្យសន្តិសុខម្នាក់រងរបួសស្រាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នារីម្នាក់បើករថយន្ត ឡិចស៊ីស RX 400H បុកបង្គោលភ្លើងសាធារណៈ បណ្តាលឱ្យរងការខូចខាត និងរបួសស្រាលសន្តិសុខម្នាក់ នាវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៣៦០ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញនារីម្នាក់ចេញពីហាងម្ហូបកូរ៉េ ដោយបានជិះរថយន្តម៉ាក ឡិចស៊ីស RX 400H ពាក់ស្លាកលេខ ភ្នំពេញ 2AM – 1774 ក៏បានជ្រុលមកបុកបង្គោលភ្លើងសាធារណៈពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែកខ្លួនគាត់បានរងរបួសស្រាល។ បន្ទាប់ពីបង្កហេតុនារីរូបនោះ បានយករបស់របរចេញពីក្នុងរថយន្ត គេចខ្លួនបាត់តែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner