ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ការជ្រើសរើសយុវជនត្រៀមកីឡាយុវជន អាស៊ីត្រូវ យកចិត្ត ទុកដាក់ខ្ពស់រឿងអាយុ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានថ្លែង ទៅកាន់ថ្នាក់ដឹកសហព័ន្ធ ក្នុង កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៥ ឆ្នាំ២០២៤ ២០២៨ លើទី២ថា ការជ្រើស រើសកីឡាករកីឡាការិនីដែលជាយុវជនត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ខ្ពស់រឿងអាយុជាគោល ព្រោះការ ប្រកួត តាមប្រភេទកីឡានីមួយៗមានលក្ខន្តិកៈច្បាប់កំណត់ប្រភេទអាយុវជនចូល រួម ខុសៗគ្នា ។ ដូច្នោះសូមតាមដានពិនិត្យមើលប្រភេទកីឡារបស់យើង នឹងជ្រើសរើស ឲ្យត្រូវតាមប្រភេទអាយុដែលបានកំណត់ជៀសវាងការជ្រើសរើសខុសអាយុដល់ពេលប្រកួតគឺលើសអាយុប្រកួតមិនបាន ធ្វើឲ្យខាតពេលវេលាក្នុងការបណ្តុះបណ្តាល ។

ឯកឧត្តម ក៏បានណែនាំឲ្យថ្នាក់ដឹកត្រូវពិនិត្យនិងវាយតម្លៃតាមបណ្តាលប្រទេសក្នុងតំបន់ អាស៊ានលើប្រភេទកីឡាទូក ដើម្បីវាយតម្តៃចំណាត់ក្នុងតំបន់អាស៊ានកម្ពុជាស្ថិតនៅ ចំណាត់ លេខប៉ុន្មាន និងពិភពយើងនៅចំណាត់លេខប៉ុន្មាន ដើម្បីយើងដាក់ផែនការ សម្រួចសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំនិងមានការផ្លាស់ប្តូរឈានទៅរកគុណភាពក្នុងការប្រកួតប្រជែងនាំយកមេដាយជូនជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន បានចង្អុលបង្ហាញ ឲ្យអនុប្រធានត្រូវជ្រើសរើស យុវជនឲ្យបាន ២០% ក្នុងចំណោមកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀម សម្រាប់ ការប្រកួតអន្តរជាតិនានា ក្នុងនោះ ក៏មានកីឡាករកីឡាការិនីយុវជនបំរុងបន្ថែម ពីចំនួន ៤ទៅ៥នាក់ផងដែរ។ ទន្ទឹមជាមួយគ្នានេះដែរ ប្រធានសហព័ន្ធ ក៏បានជំរុញ ឲ្យថ្នាក់ដឹកនាំយកចិត្តទុកដាក់ខ្ពស់ផងដែរ ចំពោះគ្រឿងញានដោយតម្រូវ ឲ្យមានការធ្វើ តេសរកសារៈធាតុញានសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិ និងកីឡាករកីឡាការិនី តាម បណ្តាលរាជធានីខេត្តផងដែរ។ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតចាប់ពីឆ្នាំ២០២៤នេះតទៅ សហព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ លើចលនា ផ្សព្វផ្សាយ ដើម្បីឲ្យប្រទេសកីឡាទូករបស់យើងកាន់តែមានប្រជាប្រិយភាព ក្នុងការទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យងាក់មកគាំទ្រ និងឧបត្ថម្ភ ពិសេស គឺយុវជន ព្រោះយុវជនជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍនៅពេលអនាគត ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែម ឲ្យថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់ ការជ្រើសរើសប្រភេទវិញ្ញសាទូក ដែលមានសក្កានុពល សម្រាប់ធ្វើការហ្វឹកហាត់ ដ្បិតវិញ្ញាសា ហ្វឹកហាត់នេះសំខាន់ណាស់ វិញ្ញសាណាដែលយើងមានប្រៀបកម្រិត មេដាយយើងក៏ទទួលបានច្រើន ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បាន ចាត់តាំង ឯកឧត្តម សរ សិទ្ធិ ទទួលមើលការខុសត្រូវ ចំពោះទីតាំងហ្វឹកហាត់របស់ជ្រើសជាតិ ឧបករណ៍សម្រាប់បំរើរដល់ការហ្វឹកហាត់ និងឧបករណ៍វាស់ស្ទង់កម្រិតបច្ចេកទេសកីឡាករកីឡាការិនី៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner