ប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ (CAO) ឈ្វេងយល់ ពីគោលនយោបាយរៀបចំដែនដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា CAO ចូលជួបពិភាក្សាការងារ និងឈ្វេងយល់ពីគោលនយោបាយរៀបចំដែនដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ពិសេសការចុះបញ្ជីដីធ្លីជូនជនជាតិដើមភាគតិច នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា យុទ្ធនាការចុះបញ្ជីដីធ្លីបញ្ចប់ទូទាំងប្រទេស គឺធ្វើឡើងដោយមិនបែងចែកចំពោះប្រជាពលរដ្ឋទូទៅ ឬជនជាតិដើមភាគតិចនោះទេ។

គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧ លានបណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅសល់ប្រមាណជា ៥ លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង ២ ឆ្នាំខាងមុខនេះ ដែលនឹងត្រូវការថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner