របស់ Boeing លាឈប់ ជុំវិញបញ្ហាសុវត្ថិភាពយន្តហោះ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing នឹងលាឈប់ពីតំណែង ខណៈដែលការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពរបស់យន្តហោះ កាន់តែកើនឡើង។

ក្រុមហ៊ុន Boeing ទើបបានប្រកាស នូវការរង្គោះរង្គើក្បាលម៉ាស៊ីន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះប្រឈមនឹងការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឧប្បត្តិហេតុសុវត្ថិភាព ផ្ទួនៗ។

ក្រុមហ៊ុនបញ្ជាក់ កាលពីថ្ងៃច័ន្ទថា ECO របស់ក្រុមហ៊ុន គឺលោក Dave Calhoun នឹងចាកចេញពីតំណែង នៅចុងឆ្នាំ២០២៤នេះ។ រីឯ លោក Stan Deal ប្រធានផ្នែកពាណិជ្ជកម្ម និង ប្រធានក្រុមហ៊ុន លោក Larry Kellner ក៏នឹងចាកចេញ បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅនិទាឃរដូវនេះ។

ថ្មីៗនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិកបានដាក់ឱសាទវាទ ៩០ថ្ងៃ ឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាគុណភាព។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំងការធ្លាក់យន្តហោះ 737 MAX ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលបានសម្លាប់មនុស្សសរុបទាំងពីរលើកអស់ ជាង ៣៥០នាក់។

កាលពីខែមករា បន្ទះតួនៅលើយន្តហោះ Boeing 737 MAX 9 របស់ក្រុមហ៊ុន Alaska Airlines បានធ្លាក់ នៅពេលកំពុងហោះហើរ បានពាក់កណ្តាលផ្លូវ។ ក្នុងខែមីនានេះ យន្តហោះ 787 Dreamliners របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសនូវែលហ្សេឡង់ LATAM មានជួបញ្ហាកៅអីយន្តហោះ ធ្វើឱ្យអ្នកដំណើររាប់សិបនាក់ រងរបួស ហើយយន្តហោះបានចុះចតភ្លាមៗ។

ថ្មីៗនេះ យន្តហោះប្រភេទ Boeing 777 ដែលប៉ុនប៉ងធ្វើដំណើរ ពីអាមេរិក ទៅកាន់ប្រទេសជប៉ុន បានចុះចត ជាបន្ទាន់ ភ្លាមៗ ក្រោយពេលកង់មួយរបស់យន្តហោះនេះ បានធ្លាក់ចុះមកចំអាកាសយានដ្ឋាន បណ្តាលឲ្យខូចខាតរថយន្ត ជាច្រើនគ្រឿង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner