កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្ត បន្ទាយមានជ័យ កាលពីដើមសប្ដាហ៍បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ក្រុមការងារស្រុកមង្គលបូរី នៃក្រុមការងាររាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនេះឯកឧត្តម ឌិត ទីណា បានផ្ដោតសំខាន់លើបញ្ហាសេវា សាធារណៈ ។ លោកមេឃុំ លោកមេប៉ុស្តិ៍ គ្រប់ឃុំបានឡើង ធ្វើសេចក្ដី រាយការណ៍ពីស្ថានភាពភូមិសាស្ត្រ ពិសេសការងារសេវាសាធារណៈ ផ្ដល់ជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋឆ្នាំនេះសប្បាយចិត្ត ក្នុងការបង្ក បង្កើនផលកសិកម្ម ទទួលបានផលល្អនិងមានតម្លៃសមរម្យ ។រីឯបញ្ហា គ្រឿងញៀន ក្មេងទំនើងមានការថយចុះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមនៅឡើយ មូលហេតុមកពីកត្តាមនុស្ស។

ឯកឧត្តម ឌិត ទីណា បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបាន បំពេញភារកិច្ចស្នូលបានល្អ ហើយសង្ឃឹមថា នឹងបន្តយកចិត្តទុកដាក់ ប្រឹង ប្រែងបន្ថែមទៀត។ឯកឧត្តមបន្តថា ពាក្យថាកង្វះខាតមិនចេះចប់នោះទេ ដូចនេះយើងជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឱ្យ បានច្បាស់លើសេវាសាធារណៈ សន្តិសុខ ភូមិ ឃុំមានសុវត្ថិភាព រួមនិងសេវា អប់រំ សេវាសុខាភិបាលផងដែរ។

តាមរបាយការណ៍របស់លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គល បូរី បានឱ្យដឹងថា ស្រុកមង្គលបូរីគឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុង ទាំង៩ នៃខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ខាងជើងជាប់នឹង ក្រុងសិរី សោភ័ណ ខាងត្បូងជាប់ហ្នឹងស្រុកថ្មគោល និងស្រុកបវេល នៃខេត្តបាត់ដំបង ខាងកើតជាប់និងស្រុកព្រះនេតព្រះ ខាងលិចជាប់និងស្រុកម៉ាឡៃ និងស្រុក អូរជ្រៅ។ ស្រុកមានផ្ទៃដីសរុប ៨០,៧៣០ហិកតា ឃុំចំនួន ១៣ឃុំ ភូមិមានចំនួន ១៥៩ភូមិ។ មានគ្រួសារសរុប ៤២.៨៥៥គ្រួសារ មនុស្ស រាយសរុប ១៧៤.២៥៦នាក់ ស្រីចំនួន ៨៧.៧៣៤នាក់ អាយុ ១៨ឆ្នាំឡើង សរុបចំនួន ១១៤.០១១នាក់ ស្រីចំនួន ៥៧.៨៩៦នាក់។ ក្នុងនោះមាន ប្រជាពលរដ្ឋជាង ៦១ភាគរយជាអ្នកប្រកបរបរធ្វើស្រែចម្ការ៕


ដោយ៖ឃិន គន្ធា

ads banner