គ្រូកីឡា៖វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេ ថ្នាក់ ជាតិ កម្រិតមូល ដ្ឋាន នឹងរួមចំណែកផលិតបានធនធានកីឡាករកីឡាការិនីវ័យក្មេង

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ទីប្រឹក្សាបច្ចេកទេសសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក ឡាច ច័ន្ទរិទ្ធី បានចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូការ៉ាតេ កម្រិត មូលដ្ឋានដែលកំពុងដំណើរការនេះថា នឹងរួមចំណែក ផលិតបានធនធានកីឡាករកីឡាការិការ៉ាតេវ័យក្មេងប្រកបដោយគុណភាពសម្រាប់កម្ពុជានាពេលអនាគត។

លោក ឡាច ច័ន្ទរិទ្ធី ក្រុមប្រឹក្សាបច្ចេកទេស និងជាឧត្តម ការ៉ាតេ ចារ្យ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបន្តថា វគ្គបណ្តុះ បណ្តាល គ្រូការ៉ាតេថ្នាក់ជាតិឆ្នាំ២០២៣ គឺជាវគ្គកម្រិត មូលដ្ឋានដែលសហព័ន្ធការ៉ាតេកម្ពុជាបានរៀបចំឡើង បណ្តុះបណ្តាលគ្រូបង្វឹក តាមបណ្តាក្លិបរាជធានីខេត្តឱ្យចេះ អំពីរបៀបបង្ហាត់បង្រៀនសិស្សវ័យក្មេងក្លាយទៅជាធនធានឆ្នើមសម្រាប់កម្ពុជានាពេលអនាគត។

លោកបន្តថា វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាននេះ សហព័ន្ធ ទើបតែបណ្តុះបណ្តាលបានបីលើកប៉ុណ្ណោះ បើគិត ចាប់តាំងពី ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក។ ឧត្តម ការ៉ាតេចារ្យរូបនេះ បានរំលេចថា វគ្គគ្រូការ៉ាតេកម្រិតមូល ដ្ឋាននេះពិតជា មាន សារៈសំខាន់ខ្លាំងណាស់សម្រាប់លោកគ្រូ អ្នកគ្រូយកធ្វើជាមូលដ្ឋានក្នុងបង្ហាត់សិស្សតូចៗ បង្ហាត់សិស្ស សុខភាពនិងបង្ហាត់ដល់ក ង កម្លាំង។

ឧត្តម ការ៉ាតេចារ្យខាងលើ បានពន្យល់ថា វគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាននេះ មិនត្រឹមតែជួយឱ្យគ្រូមានមូលរដ្ឋាន សម្រាប់ បង្ហាត់ សិស្សប៉ុណ្ណោះនោះទេ តែក៏ជាផ្នែកមួយជួយឳ្យ ពួកគាត់បានយល់ដឹងអំពីលក្ខន្តិកៈក្បួនច្បាប់បច្ចេកទេសការ៉ាតេផងដែរ។

លោក បន្ថែមទៀតថា នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូកម្រិត មូលដ្ឋាននេះ សិក្ខាមដែលជាគ្រូបង្វឹកទាំងអស់ទទួលបាន ជំនាញអំពីរបៀប បង្ហាត់មានបួនចំណុចធំៗនៃគន្លឹះក្នុងការ បង្ហាត់បង្រៀន ។មានដូចជា ទី១ របៀបបង្ហាត់៣ដំណាក់កាល ថ្នាល និស្ស័យ និងជំនាញ, ទី២. របៀបចែងចែកវ័យរបស់ សិស្សត្រូវបង្ហាត់ ដើម្បីដឹងអំពីគ្រោងឆ្អឹងនៃការលូត លាស់ របស់កីឡាករកីឡាការិនី ទី៣ ចេះរៀបចំ គម្រោងសម្រាប់ បង្ហាត់សិស្ស និងទី៤ ចេះយ៉ាងច្បាស់អំពីជីវសាស្រ្តរបស់ មនុស្ស គឺការហូបចុក សម្រាករបៀបណា និងដកដង្ហើម របៀបណា។ ចំណុចគោលទាំងអស់នេះហើយ គឺជាផ្នែកមួយ ជួយជំរុញឱ្យការ៉ាតេអភិវឌ្ឍទាំងធនធានគ្រូបង្វឹក និងធនធានី កីឡា ករ ប្រកបដោយគុណភាព សម្រាប់ការប្រកួតប្រជែង ទាំងឆាកជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេថ្នាក់ជាតិឆ្នាំ ២០២៣នេះ ក្រោមគម្រោងឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា មានរយៈពេល៥ថ្ងៃ មានសិក្ខាកាមដែលជាគ្រូបង្វឹក មកពីក្លិបការ៉ាតេរាជធានីខេត្ត សរុបចំនួន៤០ បិទបញ្ចប់ថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០២៤៕


រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner