ការលក់សំបុត្រថ្ងៃសុក្ររបស់ Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet បានប្រកាសប្រូម៉ូសិនពិសេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្រាប់សំបុត្រយន្តហោះអន្តរជាតិរៀងរាល់ថ្ងៃសុក្រ ដែលនេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដំណើរកម្សាន្តក្នុងក្តីស្រមៃរបស់ពួកគេនៅឆ្នាំនេះ ជាមួយការបញ្ចុះតម្លៃបន្ថែម។

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវអាចកក់សំបុត្រយន្តហោះអន្តរជាតិដោយតម្លៃចាប់ពី ៦៥ដុល្លារក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវា) តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់គ្រប់ជើងហោះហើរអន្តរជាតិរវាងប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀត រួមទាំងខេត្តសៀមរាប ប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ជាមួយនឹងការហោះហើរចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (លើកលែងតែថ្ងៃឈប់សម្រាក រដូវកាលមមាញឹក)។

ស្វែងរកគោលដៅដ៏អស្ចារ្យជាមួយនឹងពេលវេលាហោះហើរដ៏ងាយស្រួល និងរីករាយជាមួយការសន្សំសំចៃលើថ្លៃសំបុត្រមិនគួរឱ្យជឿ។ មិនថា អ្នកចង់ទទួលបានបទពិសោធន៍កម្សាន្តដ៏រីករាយជាមួយរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ឬនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅ ភូកុក, ដាណាង, ញ៉ាត្រាង, បាលី, ភូកេត ជាដើម ស្វែងយល់ពីទីក្រុងល្បីៗរបស់អូស្ត្រាលីក្នុងរដូវស្លឹកឈើជ្រុះ ដូចជា ស៊ីដនី, មែលប៊ន, ប្រ៊ីសបេន ឬរីករាយនឹងដំណើរកម្សាន្តដ៏អស្ចារ្យនៅទីក្រុងតូក្យូ អូសាកា សេអ៊ូល។ ទីក្រុងប៊ូសាន សៀងហៃ និង ឆេងឌូ ឬរីករាយក្នុងពិធីបុណ្យនៅប្រទេសឥណ្ឌា និងប្រទេសនានាជាច្រើនទៀត ដែល Vietjet ផ្តល់ជូនអ្នក។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ឱកាសសម្រាប់អ្នកដំណើរឱ្យទទួលបានសំបុត្រដែលមានតម្លៃទាបជាងធម្មតា ក្នុងការធ្វើដំណើររវាងប្រទេសវៀតណាម និងកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីផ្លូវរវាងខេត្តសៀមរាប (SAI) និងហាណូយ (HAN) ដែលបានបានបើកដំណើរការកាលពីចុងឆ្នាំមុន ជាមួយនឹងជើងហោះហើរត្រឡប់មកវិញជារៀងរាល់ថ្ងៃ និងចំណាយពេលត្រឹមតែ 1 ម៉ោង 45 នាទីក្នុងមួយជើង។

ចាប់ផ្តើមការធ្វើដំណើររបស់អ្នក និងអបអររដូវកាលបុណ្យនានាជុំវិញពិភពលោកជាមួយនឹងការផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញរបស់យើង។ ទទួលបានបទពិសោធន៍ដំណើរកម្សាន្តនៅលើយន្តហោះដ៏ទំនើប និងប៉ះពាល់បរិស្ថានតិចតួច អមដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងខិតខំប្រឹងប្រែងរបស់យើង។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ផ្តល់ជូននូវអាហារឆ្ងាញ់ៗដែលមានម្ហូបវៀតណាម រួមទាំងម្ហូបពិសេស ដូចជា គុយទាវហ្វឺ និង Banh Mi ជាដើម។ ដើម្បីសុវត្ថិភាពនៃការធ្វើដំណើររបស់អ្នក ក្រុមហ៊ុន Vietjet ផ្តល់ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់។ សមាជិកនៃ Vietjet SkyJoy អាចទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា អាហារ ភេសជ្ជៈ និងផលិតផលម៉ាកល្បីៗផ្សេងៗជាច្រើនទៀត។ តោះ! កុំអោយឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ! ធ្វើដំណើរទូទាំងពិភពលោកជាមួយក្រុមហ៊ុន Vietjet ដែលធានាប្រាកដបាន និងទទួលយកបទពិសោធន៍ដែលមិនអាចបំភ្លេចបាន៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner