សភាថៃអនុម័តច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា

MC. បាងកក៖ នៅថ្ងៃពុធនេះ សភារបស់ប្រទេសថៃបានអនុម័តច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ជាហេតុនាំឲ្យថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍ ភេទដូចគ្នា ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានបោះឆ្នោត សម្លេងគាំទ្រ ៣៩៩នាក់ ទល់នឹង ១០សម្លេង ក្នុងសភាជាន់ទាប។ សេចក្តីព្រាងច្បាប់នេះ ត្រូវបញ្ជូនទៅព្រឹទ្ធសភា អនុម័ត និង បន្តថ្វាយទៅព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ដើម្បីក្លាយជាច្បាប់ប្រើប្រាស់ ជាផ្លូវការ។

សមាជិកសភាម្នាក់បានប្រាប់ AFP ថា «សង្គមសព្វថ្ងៃនេះ បានបង្ហាញឱ្យយើងឃើញថា ពួកគេយកចិត្តទុកដាក់ចំពោះសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា»

នៅទូទាំងអាស៊ី មានតែកោះតៃវ៉ាន់ និងនេប៉ាល់ទេ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner