ក្រសួងរៀបចំដែនដី រៀបចំសិក្ខាសាលាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តប្រមូលធាតុ ចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី)

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសិក្ខាសាលាពិគ្រោះ និងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ក្រោមអធិបតីភាព ឯកឧត្តមឧប នាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងគ្រប់ កោសិកានៃអង្គការចាត់តាំងរបស់រដ្ឋទាំងអស់ ដើម្បីឱ្យសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) មានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលយកទៅអនុវត្តក្នុងរយៈពេលវែងទៅមុខទៀត ពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។

ច្បាប់ភូមិបាល (ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដៃលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

ពាក់ព័ន្ធការកសាងមូលធនមនុស្ស ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា មជ្ឈមណ្ឌល បណ្ដុះបណ្ដាលរបស់ក្រសួង ដែលជាតួអង្គដ៏សំខាន់មួយក្នុងការរៀបចំ បញ្ចូល នូវកម្មវិធីសិក្សាពាក់ព័ន្ធនឹងច្បាប់ភូមិបាល (ថ្មី) ដល់សាលាភូមិន្ទរដ្ឋបាល និងសាលាបណ្ដុះបណ្ដាលនានារបស់រដ្ឋ ដើម្បីបញ្ជ្រាបចំណេះដឹងដល់ចៅក្រម មេធាវី ក្រឡាបញ្ជី សាស្ត្រាចារ្យផ្នែកច្បាប់ និងនិស្សិតគ្រប់រូប។ ក្រសួងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិត និងមេធាវីស្ម័គ្រចិត្ត ចូលរួមដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដោយផ្អែកលើ ច្បាប់ភូមិបាល (ថ្មី) នេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ខិតខំប្រឹងប្រែងពូនជ្រំ រដ្ឋបាលសាធារណៈទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារតាមវិស័យជំនាញ នីមួយៗឱ្យកាន់តែប្រសើរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner