មន្រ្តីក្រសួងពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០២៣ សម្រេចបានជាង ៨០០លានដុល្លារ និងបានប្រកាសលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េបណ្តាក់ទុននៅកម្ពុជា

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានថ្លែងថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងបានបំបែកកំណត់ត្រាថ្មីសម្រេចបាននូវទំហំប្រាក់ជាង ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣កន្លងមក និងព្រមជាមួយគ្នាបានប្រកាសលើកទឹកចិត្តដល់អ្នកវិនិយោគទុន កូរ៉េឲ្យមកធ្វើការវិនិយោគទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ពិសេសនោះលើវិស័យបច្ចេក វិទ្យា ឌីជីថល គ្រឿងអេឡិចត្រូនិក គ្រឿងបង្គំយានយន្ត វិស័យកសិកម្ម និងកែច្នែម្ហូប អាហារ នៅកម្ពុជា។

ថ្លែងក្នុងវេទិការMAEKYUNG CAMBODIA FORUM នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០ ២៤នៅសណ្ឋាគារសូហ្វីតែល ក្នុងរាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រ សួង ពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុង ការមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាក្នុងនោះ មានវិស័យបច្ចេក វិទ្យា ឌីជីថល គ្រឿងអេឡិចត្រូនិក គ្រឿងបង្គំយានយន្ត វិស័យកម្ម និងកែច្នែម្ហូបអាហារជាដើម ។

ឯកឧត្តមបានឲ្យដឹងថាសម្រាប់វិស័យសេដ្ឋកិច្ចនិងពាណីជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-កូរ៉េ មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ តួយ៉ាងទំហំពាណិជ្ជកម្ម ទ្វេរភាគី ទាំង ពីរបានបំបែកកំណត់ត្រាថ្មីដោយមានទំហំជាង ៨០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ។

ជាមួយគ្នានេះឯកឧត្តមបានលើកឡើងថាសម្រាប់វេទិការថ្ងៃនេះគឺជាវេទិការមួយសំខាន់ក្នុងការស្វែងរកកាលានុវត្តនៃការជំរុញបន្ថែម នៃនិងវិបុលភាពរួមគ្នានាពេលអនាគតរវាង កម្ពុជា និងសា ធារ ណៈរដ្ឋកូរ៉េ។កម្ពុជា-កូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន ជាពិសេសនោះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា កូរ៉េ កាលពីឆ្នាំ២០២២កន្លងមក។ ភាគជាដៃគូនេះបាន ធ្វើឲ្យមានការវិត្តន៍ថ្មីរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ កម្ពុជាបានធ្វើកំណែទម្រង់ស្ថាប័ន ដោយបាន ចេញ នូវគំនិត ផ្តួចផ្តើមនវានុវត្តន៍ជាច្រើនដូចជាការបង្កើតនូវការអនុវត្តន៍ប្រព័ន្ធ ស្វ័យវប្បកម្មក្នុងការចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យវប្បកម្មវិញ្ញានបបត្រ នៃការបញ្ជាក់ ទំនិញ ប្រព័ន្ធស្វ័យវប្បកម្មអាស៊ីកូតា ការចុះបញ្ជី និងការប្រកាស បង់ពន្ធប្រាក់តាម ប្រព័ន្ធអេឡិកត្រូនិក ការទូរទាត់តាមអេឡិកត្រូនិកជាដើម។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងតាមរយៈធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងកម្ពុជា-កូរ៉េ នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយថ្មី ក្នុងការផ្គត់ផ្គង់ផ្នែកគ្រឿង អេឡិចត្រូនិកយានយន្ត ដើម្បីបំពេញបន្ថែមដល់ប្រទេសដទៃទៀតផងដែរ។ លើសពីនេះ កិច្ចព្រមព្រៀងក៏បាននឹងជួយដល់កម្ពុជាក្នុងការលើកកម្ពស់ដល់វិស័យកសិកម្ម ឧស្សាហ កម្ម វានភ័ណ្ឌ ស្បែកជើង និងការបណ្តុះបណ្តាលជាដើម។ ឯកឧត្តមក៏បានគូសបញ្ជាក់ ថា កិច្ចព្រម ព្រៀងដែលកម្ពុជា និងកូរ៉េនឹងធ្វើឲ្យប្រ ទេសទាំងពីរទទួលបានផលប្រយោជន៍ពី គ្នា ទៅ វិញទៅមក និងលើកកម្ពស់ជីវៈភាពរបស់ ប្រជាជននៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា បើយោងតាមតួលេខផ្លូវការ ចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាឱ្យដឹងថា នៅក្នុងខែមករា ដើមឆ្នាំ២០២៤កន្លងមក ទំហំពាណិជ្ជកម្មរវាង ប្រទេសកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានទំហំទឹកប្រាក់ជាង ៦៣លានដុល្លារអាមេរិក ធ្លាក់ចុះ ៧ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក កូរ៉េខាងត្បូង ក៏បាន នាំចេញផលិតផលសរុប ៣៧លានដុល្លារអាមេរិក ទៅកាន់ទីផ្សារប្រទេសកម្ពុជា ដែលមាន ការធ្លាក់ចុះជិត ៩ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ហើយផលិតផល សំខាន់ៗ ដែលនាំចូលពីកូរ៉េ មកកាន់កម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner