សម្ដេចតេជោ ហ៊ុន សែន៖ ការទទួលខុសត្រូវរួម របស់មេដឹកនាំទាំងអស់ក្នុងតំបន់អាស៊ី គឺជាការរក្សាបានសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់

(ភ្នំពេញ)៖ ការទទួលខុសត្រូវរួមរបស់មេដឹកនាំទាំងអស់គ្នានៅក្នុងតំបន់អាស៊ីគឺជាការរក្សាសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់ ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ (Boao) សម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកទី២៨ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយសាកលនាពេលបច្ចុប្បន្ននេះ ខណៈបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក បានប្រើប្រាស់របៀបវារៈនយោបាយ ទៅលើរបៀបវារៈសេដ្ឋកិច្ចសាកល ។

សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានមានប្រសាសន៍ថា ខណៈពេលមហាអំណាចធំៗមួយចំនួន មិនទាន់អាចបញ្ចប់បទឈប់បាញ់នៅឡើយ បច្ចុប្បន្នបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ក៏មានចំណុចរំញោចជាច្រើន ដែលធ្វើឱ្យមានជម្លោះអាចផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ី មិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការទទួលខុសត្រូវរួមរបស់មេដឹកនាំទាំងអស់គ្នានៅក្នុងតំបន់អាស៊ី គឺជាការរក្សាសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាព នឹងមិនវិលត្រលប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើង នូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner