ប័ណ្ណសមធម៌ជាង ៧មុឺន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានចុះចែកបណ្ណ័សមធម៌ជាង ៧មុឺន ជូន ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ស្ថិតនៅ ក្នុង បរិ វេណ ព្រលានយន្តហោះ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានស្នេី ដល់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនប ង់ ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង ព្រមទាំង ក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុន និង ក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ និងអាហា ររូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់ ប្រជា ពលរដ្ឋទាំងអស់ ជាពិ សេស គ្រួសារដែលកាន់បណ្ណ សមធម៌ និងបណ្ណងាយរង ហានិភ័យ សូមទៅ ទទួល យក សេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយពុំ មានបង់ថ្លៃសេវាព្យាបាលឡើយ ៕

លីពៅ កំពង់ចាម

ads banner