អតីតយុទ្ធជន និងគ្រួសារកងទ័ព ជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយ សម្ដេចអធិបតី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹក រង កំពង់ឆ្នាំង ឯកឧត្តមឧត្តម សេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំ ណាល ជាមួយបងប្អូនអតីតយុទ្ធជនមកពីគ្រប់បណ្តាក្រុងស្រុកទាំង៨ និង គ្រួសារកងទ័ព ជួបការលំបាកជីវភាព ចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។

ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរ និងថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជ នទាំង អស់ ដែលបាន លះបង់ កម្លាំងកាយចិត្ត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិតាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសជាតិមាន សុខ សន្តិ ភាព ពេញលេញ រហូតដល់បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជា នាយក រ ដ្ឋមន្ត្រី ។

ឯកឧត្តម អ៊ុ សុភា បានថ្លែងថា សម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិត គូរណាស់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនបើគ្មានបងប្អូនចូលរួមតស៊ូជាមួយសម្តេចតេជោនាពេលនោះទេ ប្រទេសជាតិក៏ពុំមានសុខសន្តិភាពនិងរីកចម្រើនលើគ្រប់វិស័យដូច ពេលនេះដែរ ។

អំណោយដែលត្រូវផ្តល់ជូន រួមមមាន អង្ករ ១២៥០គីឡូក្រាម មី ៥០កេស ត្រីខ ៥០យួរ ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ រួមនិងថវិកា ២,៥០០,០០០រៀល ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner