ឯកឧត្តម ហួត ហាក់ រៀបចំពិសាអាហារសាមគ្គី ជាមួយ ឯកអគ្គរាជទូត និង អតីតឯកអគ្គរាជទូត បណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប

(ភ្នំពេញ)៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហាសាមគ្គី ជាមួយឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជទូត និងអតីតឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ លោក ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន ៣៧រូប នៅភោជនីយដ្ឋាន Topaz Phnom Penh នាល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ ។

ថ្លែងក្នុងពិធីដ៏សប្បាយរីករាយនាពេលនោះ ឯកឧត្តម ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនចំពោះ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ដែលកំពុងបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប សូមប្រកបដោយសុខសុវត្ថិភាព និងមានសុខភាពល្អ សំណាងល្អ ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។

ឯកឧត្តម ហួត ហាក់ បានថ្លែងនូវការកោតសសើរ ឯកអគ្គរាជទូតតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប បានបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ និងត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយមានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក ។

ឯកឧត្តម ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ជាសៀវភៅកម្ពុជាសម័យតេជោ និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល (ជំនាន់ទី២) ជូនឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត និង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុស្សាវរីយ៍ផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner