សិក្ខាសាលាវគ្គបំប៉ន គ្រូឧទ្ទេស នឹងចូលរួមចំណែកបង្កើនការអភិវឌ្ឍចំណេះដឹង នៃការស្រាវជ្រាវ ដល់ គ្រូបង្រៀនឲ្យកាន់តែប្រសើរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ជិន សំអន គ្រូបង្រៀននៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាគ្រូ ឧទ្ទេសទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន តាមរយៈអង្គការក្រៅរដ្ឋាភិបាល បេះដូង មាស ដែលជាវាគ្មិន ធ្វើបទបង្ហាញក្នុងសិក្ខាសាលា វគ្គបំប៉នគ្រូឧទ្ទេស បានលើកឡើងថា វគ្គបំប៉នគ្រូឧទ្ទេសដែលបានរៀបចំដោយ អង្គការ ក្រៅរដ្ឋាភិបាលបេះដូងមាសនេះ ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដែលនឹងជួយពង្រឹង សមត្ថភាពដល់ការស្រាវជ្រាវរបស់ លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកបានបន្ដថា លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ក្នុងអាជីពជាគ្រូបង្រៀនការ ស្រាវជ្រាវសម្រាប់ពួកគាត់មានភាពចាំបាច់ខ្លាំងណាស់ ព្រោះវាជាការពង្រឹងសមត្ថភាព ដើម្បីបង្កើនចំណេះដឹងលោកគ្រូអ្នកគ្រូ សម្រាប់ចែករំលែកទៅកាន់គរុនិស្សិត ដែលនឹង ក្លាយជាគ្រូអប់រំនៅទូទាំងប្រទេស ។ ដូច្នោះហើយ ការបំប៉នចំណេះដឹងលើការ ស្រាវជ្រាវ សម្រាប់គ្រូៗ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ គឺបានជួយលើកកម្ពស់វិស័យ អប់រំ កាយ នៅកម្ពុជាកាន់តែខ្លាំងក្លា។

លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំ ប្រទេស ជប៉ុន បានគូសបញ្ជាក់ថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ វាគឺជាផ្នែកមួយ នៅ ក្នុង គម្រោងការអភិវឌ្ឍគ្រូបង្រៀនរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលនឹង ជួយ ជំរុញផ្នែកចំណេះដឹងដល់លោកគ្រូអ្នកគ្រូក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្លាយ ជាគ្រូ បង្រៀនប្រកបដោយគុណភាពដោយឆ្លើយតបទៅនឹងការវិវឌ្ឍពីវិទ្យាស្ថានជាតិ អប់រំ កាយ និងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សា។

លោក អគ្គលេខាធិការ សង្ឈឹមជឿជាក់ថា សិក្ខាកាមដែលជាគ្រូបង្រៀនៗទាំងអស់ និង ទទួល បានចំណេះដែលបានចែករំលែកពីខាងអង្គការ និងគ្រូឧទ្ទេស ដែលទទួល បានបទ ពិសោធន៍រៀនសូត្រពីប្រទេសជប៉ុនយកទៅប្រើប្រាស់ដើម្បីអនុវត្តក្នុងការស្រាវជ្រាវសម្រាប់ការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

សូមបញ្ជាក់ថា សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេស រៀបចំដោយអង្គការក្រៅរដ្ឋាភិបាល បេះដូង មាស មានរយៈពេលមួយថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន៤១នាក់ ជាគ្រូបង្រៀន និង គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ហើយ ក្នុងចំណោម សិក្ខាកាមទាំង ៤១ នាក់ មាន៣នាក់ទើបតែត្រឡប់មកពីប្រទេសជប៉ុន ដែលជាអ្នកចែករំលែកចំណេះដឹង ស្តីអំពី ការ ស្រាវជ្រាវ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner