ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អំពាវដល់ភាគីពាក់ព័ន្ធ លើក ទឹកចិត្ត ដល់កីឡាករ កីឡាការិនីបញ្ញាខ្សោយចូលរួមលេងកីឡា

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី-ខេត្ត ក៏ដូចជាអង្គការ សមាគម នានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា ដោយយកចិត្តទុក ដាក់បី បាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតកីឡានានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀង រាល់ឆ្នាំ ។

ការអំពាវរបស់ឯកឧត្តមប្រធានខាងលើ បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤របស់គណៈកម្មាធិ ការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនីបញ្ញា ខ្សោយ ប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួម ចលនាកីឡា ។

ឯកឧត្តម បានលើកឡើងទៀតថា វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់ រាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាន កំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាន នូវប្រសិទ្ធ ភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការ កសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេសចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋ កិច្ច ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានលះបង់ ពេល វេលា ដើម្បីរួមចំ ណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡា ស្ប៉េស្យាល់ អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយក ចិត្ត ទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះ បណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុង គោល បំណង ផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាព សង្គម តាម រយៈ វិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។

សូមបញ្ជាក់ថា បើយោងតាម របាយការណ៍ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មា ធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិក កម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៥ មានការទទួលខុស ត្រូវក្នុងការ អភិវឌ្ឍវិស័យកីឡាជនពិការខ្សោយសតិបញ្ញានៅកម្ពុជា និងមានការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកសាខារបស់ខ្លួនដោយបានបង្កើតអនុគណៈកម្មាធិការរាជធានី-ខេត្ត ហើយក៏មានការទំនាក់ទំនងយ៉ាងជិតស្និតជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ និងវិស័យឯកជន។ បច្ចុប្បន្នមានអនុគណៈកម្មាធិការចំនួន១៤ និងមានគោល បំណងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀត និងផ្តល់ឱកាសឱ្យជនពិការខ្សោយ សតិ បញ្ញាទាំងក្មេងទាំងចាស់នៅទូទាំងប្រទេស ដើម្បីចូលរួមសកម្មភាពសង្គម តាមរយៈ វិស័យកីឡា ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner