មន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

កំពង់ធំ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ កាលពីថ្ងៃពុធ បាន ប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត ចំនួន១៣ចំណុច ក្រោម អធិបតី ភាព ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ ជនបទ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដែលចូលរួមដោយថ្នាក់ដឹកនាំ នាយករង រដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្តជាច្រើន នាក់, ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានរំលេចថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព)ដោយ បាន កំណត់អាទិភាព គន្លឹះចំនួនប្រាំគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តម ក៏បានរំលឹកជាថ្មី ទាក់ទង អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងឱកាសនេះ លោក តាន់ វាសនា ប្រធានមន្ទីអភិវឌ្ឍន៍ជន បទ ខេត្តកំពង់ធំស្តីទី បានឡើងធ្វើរបាយការណ៍ពីវឌ្ឍន ភាព ការងារ សម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ ក្នុងការឆ្លើយតបទៅនឹងសំណូមពរប្រជាពលរដ្ឋដើម្បី លើកកម្ពស់ ឧត្តម ប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជាជា ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូល ខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖ប៊ុន រដ្ឋា

ads banner