កម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ នៃប្រទេសប្រេស៊ីល នាទីស្តីការក្រសួងកសិកម្ម ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Roberto អំពីគោលនយោបាយកម្ពុជា ដែលមានគោលដៅធានានូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពទាំងសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
ខណៈពេលដែលប្រទេសប្រេស៊ីលកំពុងឈានទៅបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជាជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ ភាគីទាំងពីរ គឺកម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន ជាពិសេសជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំធំជាងមុន៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner