ឯកឧត្ដម ហ៊ុន ម៉ានិត ៖ ការផ្សារភ្ជាប់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨ គឺជាការបោះជំហានមួយថែមទៀត ដើម្បីចូលរួមជួយគាំទ្រ ទៅដល់កងទ័ពជួរមុខរបស់យើង

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍ថាការផ្សារភ្ជាប់នាថ្ងៃនេះ គឺជាការបោះជំហានមួយថែមទៀត ដើម្បីចូលរួមជួយគាំទ្រ ទៅដល់កងទ័ពជួរមុខរបស់យើង ។

ឯកឧត្ដម មានប្រសាសន៍បន្តថា ការងារចងសម្ព័ន្ធមេត្រីភាព បានបង្ហាញពីសិល្បៈនៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសអង្គភាពស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន នៅសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តទាំងសម្ភារៈ និងកម្លាំងកាយចិត្ត ដល់កងទ័ពជួរមុខ ដែលបានលះបង់ពលី និងបូជាសព្វសារពើ ការពារបូរណភាពដែនដី ជាតិមាតុភូមិរបស់យើង។ ហើយនេះជាការពង្រឹងស្មារតីសាមគ្គីភាព ជាពិសេសស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងពង្រឹងលើខឿនការពារជាតិ និងការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ។

ប្រសាសន៍ លើកឡើង របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅលើទំព័រហ្វេសបុុកផ្លូវការ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចងសម្ព័ន្ធមេត្រីភាព រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅខេត្តព្រះវិហារ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណ ដល់សប្បុរសជន ស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន ទាំងអស់ ដែលតែងតែចូលរួមគាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងទ័ពរបស់យើង។ យើងនឹងបន្តចាប់ដៃគ្នា កៀកស្មាគ្នា ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម បូរណភាពទឹកដី ចូលរួមអភិវឌ្ឍប្រកបដោយចីរភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner