សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីក្នុងការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនានៅកម្ពុជា

(ពោធិ៍សាត់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការ ចូលរួម សាមគ្គី ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសនៃការ អញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណ ចំពោះប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ ដែលបន្ដទុកចិត្ដ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយទាំងអស់របស់ រាជរដ្ឋា ភិបាល មិនមែនសំដៅតែមួយកន្លែងទេ គឺគ្រប់ទីកន្លែងទាំងអស់ ហើយការពង្រឹង និងការខិតខំក្នុងការពង្រាយសមិទ្ធផលនៅខេត្តសំខាន់ណាស់ ដូច្នេះយើងត្រូវជួយគ្រប់វិស័យទាំងអស់ ។

សម្ដេចបន្តថា អ្វីដែលជាតម្រូវការរបស់ប្រជាជន គឺយើងត្រូវតែធ្វើ។ អ្វីៗក៏ដោយ មិនអាចធ្វើត្រឹមមួយថ្ងៃនោះទេ។ ការសាមគ្គី និងការចេះជួយគ្នា ទើបអាចឱ្យ យើង អាចកសាងសមិទ្ធផលបាន។ សម្ដេចថា ប្រទេសកាន់តែទំនើប សាសនា កាន់តែដើរតួនាទីសំខាន់ ហើយធនធានមនុស្ស គឺជាកត្តាមួយ នៃការកំណត់ការរីកចម្រើនរបស់ប្រទេស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា បើគ្មានសន្តិភាព យើងក៏មិនអាច អភិវឌ្ឍន៍ បានដែរ។ សន្តិភាព មានតម្លៃពិត មិនអាចបាត់បង់បាននោះទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner